
គិតមកទល់នឹងពេលនេះ គឺមានរយៈពេលជាង 2 ឆ្នាំមកហើយ ដែលក្រុមហ៊ុន Apple បានប្រកាសចេញនូវស្មាតហ្វូន iPhone SE ដូច្នេះសម្រាប់ឆ្នាំនេះ ម៉ូដែល SE នេះ គឺមានការអាប់ដែតថ្មីហើយ។ យោងតាមសេចក្តីរាយការណ៌ចុងក្រោយបាននិយាយការផ្លាស់ប្តូរមួយចំនួបសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល iPhone SE ថែមទៀតហើយ។ បើតាមការទម្លាយចេញពីលោក Mark Gurman ដែលជាអ្នកវិភាគរបស់សារព័ត៌មាន Bloomberg ក៏បានបញ្ចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះផងដែរ។
បើតាមការផ្សព្វផ្សាយនៅលើសារព័ត៌ដ៏មានល្បីល្បាញមួយនេះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Mark Gurman បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីជំនាន់ថ្មីនៃត្រកូល iPhone SE នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅរដូវផ្ការីកឆ្នាំ 2025ខាងមុខនេះហើយ។ សូមជំរាបថា ស្មាតហ្វូន iPhone SE ទាំង 3 ម៉ូដែលមុននេះ គឺត្រូវបានក្រុមហ៊ុនបង្ហាញចេញនៅក្នុងខែមីនាជារៀងរាល់ឆ្នាំ ដូច្នេះសម្រាប់ឆ្នាំថ្មីនេះ ស្មាតហ្វូនម៉ូដែលទី 4 នៃត្រកូល SE ក៏អាចនឹងមានការប្រកាសចេញនៅខែមីនាខាងមុខនេះដូចគ្នា។
បើមើលទៅលើលោក Ming-Chi Kuo ដែលជាវិភាគប្រចាំក្រុមហ៊ុន Apple និងជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល iPhone SE នឹងមានការប្រកាសចេញនៅត្រីមាស 1 ឆ្នាំ 2025 ខាងមុខនេះដូចគ្នា។ ដូច្នេះ តាមរយៈនៃការលើកឡើងនេះ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនដូចការគ្រោងទុក។ ជាមួយគ្នានេះ ក៏មានព័ត៌មានមួយចំនួនបាននិយាយដែរថា សង្វាក់ផលិតកម្មទៅលើស្មាតហ្វូននេះ គឺបានចាប់ផ្តើមនៅខែតុលាខាងមុខនេះផងដែរ។

សម្រាប់ការអាប់ដែតទៅលើស្មាតហ្វូនជំនាន់់ថ្មី iPhone SE នេះ គឺមានដូចជា អេក្រង់ 6.1-inch OLED display, បន្ទះឈីប A18 chip, មុខងារ Face ID, រន្ធUSB-C port, Action button, បន្ទះឈីប Apple-designed 5G chip, កាមេរ៉ាមួយគ្រាប់ទំហំ 48-Megapixel និងមានរ៉េមទំហំ 8GB Apple Intelligence ជាដើម។ លោក Gurman បានបង្ហាញពីការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone SE នឹងមានការម្លៃប្រហែល $400 ទៅ $500។
