ស្វែងរកពួកយើង:

របាយការណ៌ថ្មីរបស់ Counterpoint បង្ហាញពីការហក់ឡើងខ្ពស់នៃការលក់ស្មាតហ្វូនរបស់ Huawei នោលើទីផ្សារចិន

ដោយ

Koun Jab Luffy

26 មិថុនា 2024 09:59 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Counterpoint បានប្រកាសចេញនូវរបាយការណ៌មួយ ដែលទាក់ទងនឹងការលក់នៅស្មាតហ្វូននៅក្នុងកម្មវិធី 618 Shopping Festival នៅប្រទេសចិន របស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយ។ បើមើលទៅលើរបាយការណ៌នេះ ត្រូវបានគេជឿជាក់ថា គឺក្រុមហ៊ុន Huawei។
គួរបញ្ជាក់ថា បើទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកអស់រយៈពេលច្រើនឆ្នាំក៏ដោយ ក៏ក្រុមហ៊ុនយក្សចិនមួយនេះ មិនបានចុះញ៉មជាមួយនិងបញ្ហាទាំងនេះនោះទេ ដោយពេលនេះ ក្រុមហ៊ុន Huawei បានគ្រប់គ្រង់ទៅលើចំណែកទីផ្សារទាំងស្រុងនៅក្នុងកំឡុងពេលនៃការលក់នៅក្នុង 618 Shopping Festival ថែមទៀតផង។ របាយការណ៌ខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei បានបន្តហក់ឡើងចំនួន 42.4% នៅលើទីផ្សារចិន។
Article image
សម្រាប់ការលក់នៅក្នុងព្រឹត្តិការណ៌ 618 Shopping Festival នេះ ក្រុមហ៊ុន Huawei មានការបញ្ចុះតម្លៃទៅលើស្មាតហ្វូនមួយចំនួនើងដែរ ប៉ុន្តែសម្រាប់ការលក់បានច្រើនជាងគេ គឺទៅលើស្មាតហ្វូន Mate 60 និង Pura 70 series។ តាមរយៈនៃការលក់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺមានកើនឡើងបាន 42.4%។ សម្រាប់ក្រុមហ៊ុនដែលឈរនៅពីក្រោយ Huawei នោះ គឺក្រុមហ៊ុន Vivo។ ស្មាតហ្វូនជំនាន់់ថ្មី vivo X100S series ត្រូវបានគេមមើលឃើញថា លក់ដាច់ខ្លាំងផងដែរ។ ក្រុមហ៊ុន Vivo ទទួលបានចំណែកទីផ្សារកើនឡើងបាន 12.6%។
សម្រាប់ក្រុមហ៊ុន Xiaomi ត្រូវបានគេនិយាយថា មានការគ្រប់គ្រងទីផ្សារបាន 12% ឈរនៅក្រោយក្រុមហ៊ុន vivo។ ក្រុមហ៊ុននេះបានបញ្ជាក់ថា Redmi K70 គឺមានការលក់ដាច់ខ្លាំងជាងគេ។ ក្រឡេកមកមើល Honor និង Apple គឺឈរលើលេខ 4 និងលេខ 5 មានចំណែកទីផ្សារ 4.3% និង 2.7%។