
គិតមកដល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Pura 70 series បាននឹងកំពុងតែលក់ដាច់ខ្លាំងនៅលើទៅផ្សារប្រទេសចិន ហើយក៏កំពុងតែមានការដំណើរការច្រើនជាង 11 លានគ្រឿងផងដែរ។ សម្រាប់ដំណើរការនេះ គឺរាប់ចាប់ពីស្មាតហ្វូនថ្មីចាប់ផ្តើមបើកប្រើប្រាស់ ឬបើកជាលើកដំបូងបំផុត ហើយតួរលេខនេះ គឺមានការរាប់ចំនួនអ្នកប្រើប្រាស់នៅក្នុងពេលវេលាជាក់លាក់នៅក្នុងទីផ្សារ។ ប្រភពខាងលើបន្ថែមថា ស្មាតហ្វូនម៉ូដែល Standard និងម៉ូដែល Satellite SMS ក៏មានដំណើរការច្រើនបំផុតនៅលើទីផ្សារប្រទេសចិន។ សូមជំរាបថា ស្មាតហ្វូន Pura 70 series បានបង្ហាញខ្លួនកាលពីខែមេសាឆ្នាំមុនមកម្លេះ។
ស្មាតហ្វូន Huawei Pura 70 Series ត្រូវបានក្រុមហ៊ុនលក់បានច្រើនជាង 10 លានគ្រឿង ដែលនេះ គឺជារឿងអស្ចារ្យមែនទែនរបស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សាររបស់ចិន។ យោងតាមអ្នកទម្លាយ @DigitalChatStation បានបញ្ជាក់ថា ស្មាតហ្វូន Huawei Pura 70 series គឺលក់ដាច់ខ្លាំងមែនទែននៅក្នុងប្រទេសចិន ហើយក៏មានចំនួនអ្នកប្រើប្រាស់ច្រើនជាង 11 លានគ្រឿងផងដែរ។ ស្មាតហ្វូន Standard Pura 70 និង Satellite SMS នេះ គឺមានចំនួនអ្នកបើកដំណើរការច្រើនជាង 5 លានគ្រឿង។
ស្មាតហ្វូន Pura 70 Pro មានចំនួនច្រើនជាង 3 លានគ្រឿង។ ក្រៅពីនេះគឺជាតួរលេខរបស់ស្មាតហ្វូន Pro+ និង Ultra។ អតិថិជនជាច្រើនចូលចិត្តស្មាតហ្វូនម៉ូដែ Flagship នេះ ដោយសារតែកាមេរ៉ា និងការឌីស្សាញដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូន។ អ្នកទម្លាយរូបនេះបានបន្ថែមថា សម្រាប់ស្មាតហ្វូន Huawei Pura 80 នឹងមានការ Upgrade ទៅលើសមត្ថភាពនៃការថតរូបភាពភាព ប៉ុន្តែប្រហែលជាមិនទាន់បំពាក់នូវបន្ទះឈីប Kirin ថ្មីនោះទេ។ ក្រុមហ៊ុន Huawei នឹងបន្តប្រើប្រាស់នូវបន្ទះឈីប Kirin ដែលមាននៅលើស្មាតហ្វូន Mate 70។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភាឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei Pura 70 Series នេះ មាន 4 ម៉ូដែលគឺ Standard, Pro, Pro+ និង Ultra។ ស្មាតហ្វូននេះ បំពាក់នូវបន្ទះឈីប Kirin 9010 7nm ហើយនឹងមានការឌីស្សាញកាមេរ៉ាទម្រង់កាន់តែប្លែកផងដែរ។ ស្មាតហ្វូននេះក៏មានកាមេរ៉ាល្អបំផុតនៅលើ DXOMARK ផងដែរ។ ស្មាតហ្វូននេះ ក៏មានបំពាក់នូវ AI Photo-Editing Tools ដែលផ្តល់នូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យទៀតផង៕
