ស្វែងរកពួកយើង:

របាយការណ៌ថ្មី: ស្មាតហ្វូនអេក្រង់បត់បានរបស់ Apple គឺមានការឌីស្សាញរូបរាងថ្មី មិនដូច iPhone នោះទេ

ដោយ

Koun Jab Luffy

24 កុម្ភៈ 2024 10:44 ព្រឹក

អាន 2 នាទី

Article image
របាយការណ៌ថ្មីនៅថ្ងៃនេះ ដែលមានប្រភពចេញមកពីអ្នកផ្គត់ផ្គង់នោះ បានបង្ហាញថា នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានរបស់ Apple គឺបាននឹងកំពុងតែស្ថិតនៅក្នុងការឌីស្សាញហើយ។ ដូច្នេះផ្អែកតាមព័ត៌មានខាងលើនេះ មានការរំពឹងថា ការឌីស្សាញស្មាតហ្វូនអេក្រង់បត់បាននេះ ប្រហែលជាបានឆ្លងកាត់ច្រើនដំណាក់កាលហើយអាចនឹងបញ្ចប់សម្រាប់រូបរាងចុងក្រោយនៅពេលដ៏ខ្លីមុខនេះហើយ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏បានចាប់ផ្តើមរៀបចំនូវសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើស្មាតហ្វូននេះនាពេលខាងមុខនេះដូចគ្នា។ របាយការណ៌ខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Apple ទំនងជានឹងអាចបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំ 2025 ខាងមុខនេះហើយ។ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានបែប flip-style folding ចំនួន 2។
Article image
សម្រាប់រូបភាពគំរូរបស់ម៉ូដែលបត់បានរបស់ Apple ដែលមានទំហំ 7-8-អ៊ីង បានបង្ហាញថា ម៉ូដែលក៏អាចនឹងជំនួសម៉ូដែលមួយស្ថិតនៅក្នុងស្រឡាយរបស់ iPad ផងដែរ។ ក្រុមហ៊ុន Apple បានធ្វើតេស្តផលិតផលថ្មីនេះ ហើយមុននឹងបញ្ចេញផលិតផលថ្មីនេះនៅលើទីផ្សារ ដើម្បីអោយក្លាយជាស្មាតហ្វូនអេក្រង់បត់បាននេះ មានប្រជាប្រិយភាពខ្លាំង។
របាយការណ៌ថ្មី: ស្មាតហ្វូនអេក្រង់បត់បានរបស់ Apple គឺមានការឌីស្សាញរូបរាងថ្មី មិនដូច iPhone នោះទេ