ស្វែងរកពួកយើង:

របាយការណ៌ថ្មី: OPPO Find X8 នឹងមានការប្រកាសចេញនៅលើទីផ្សារសកលខែតុលាខាងមុខនេះ

ដោយ

Koun Jab Luffy

22 សីហា 2024 01:45 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ យោងតាមរបាយការណ៌ថ្មីចេញពី SmartPrix គឺបានបញ្ជាក់ពីការបង្ហាញវត្តមាននៅលើទីផ្សារសកលរបស់ស្មាតហ្វូន Find X8 series ហើយ ដោយនៅក្នុងរបាយការណ៌បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 2 ម៉ូដែលគឺ Find X8 និង Find X8 Pro ហើយនិងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះ។ ម៉ូដែល Ultra ទំនងជានឹងមានវត្តមាននៅលើទីផ្សារនាខែមករាឆ្នាំ 2205 ខាងមុខ។
របាយការណ៌ដដែលនេះបន្តថា នៅខែតុលាខាងមុខនះ ស្មាតហ្វូន Find X8 ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារសកលផងដែរ ដែលក្នុងនោះក៏មានប្រទេសឥណ្ឌាថែមទៀតផង ប៉ុន្តែមិនមានការបញ្ជាក់ពីវត្តមានរបស់ស្មាតហ្វូនម៉ូដែល X8 Pro នោះទេ។ មានការរំពឹងថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលដូចគ្នា។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅសល់ពេលជាង 2 ខែទៀតប៉ុណ្ណោះ ដល់ពេលដែលក្រុមហ៊ុន OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 series របស់ខ្លួនហើយ។
គួរបញ្ជាក់ថា បើតាមការទម្លាយចេញពី Digital Chat Station កាលពីពេលថ្មីៗនេះ គឺបានចែកចាយរូបភាពគំរូស្មាតហ្វូនជំនាន់ថ្មី Find X8 ដោយផ្អែកលើ Schematic។  Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នឹងមានអេក្រង់រាបស្មើរ ខណៈដែលអេក្រង់របស់ X8 Pro និង X8 Ultra គឺនឹងមានអេក្រង់គែមកោងកម្រិត micro-curvature design។
ដូច្នេះផ្អែកតាមរូបភាពថ្មីនេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះមានអេក្រង់រាបស្មើរ ដែលគេជឿជាក់ថា គឺជាម៉ូដែល Find X8។ ស្មាតហ្វូននេះមានការតម្លើងប៊ូតុង Alert Slider នៅជ្រុងខាងឆ្វេង ខណៈប៊ូតុងសម្លេង និងប៊ូង Power ស្ថិតនៅខាងជ្រុងខាងស្តាំ។ និយាយពីម៉ូឌុលកាមេរ៉ា នៅលើ Find X8 គឺមានសិនស័រ 4 គ្រាប់ គាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ាថ្មី និងមាន Hasselblad logo នោចំកណ្តាល។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់ និងមាន LED flash មួយគ្រាប់។
Article image
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៌កន្លងមក បានបញ្ជាក់ថា OPPO Find X8 នឹងមានអេក្រង់ទំហំ 6.4-អ៊ីង ឬ 6.5-អ៊ីង ប្រភេទអេក្រង់ OLED panel បង្ហាញចេញបាន 2760x1256 pixels និងមានល្បឿន 120Hz refresh rate ហើយនិងដំណើរការនៅលើបន្ទះឈីប Dimensity 9400។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,600mAh silicon battery។
ស្មាតហ្វូននេះ នឹងរត់នៅលើ ColorOS 15 ផ្អែកលើ Android 15។ សម្រាប់កាមេរ៉ាក្រោយ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel Sony និងឡែនទី 2 ជា Ultrawide lens ខណៈដែលគ្រាប់ទី 3 គឺប្រើប្រាស់សិនស័រ Sony IMX882 periscope telephoto។