ស្វែងរកពួកយើង:

របាយការណ៍ថ្មីនិយាយថា iPad Pro នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីចុងក្រោយបំផុត Silicon M4 ជំនួសឲ្យស៊េរី Silicon M3

ដោយ

Koun Jab Luffy

29 មេសា 2024 10:27 ព្រឹក

អាន 2 នាទី

ព្រឹត្តិការណ៍ Let Loose របស់ Apple ត្រូវបានគេរាយការណ៍ថា នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 07 ខែ ឧសភា ខាងមុខនេះ ដោយក្នុងព្រឹត្តិការណ៍នោះ មានការរំពឹងថា Apple នឹងធ្វើការបង្ហាញចេញ iPad Pro Series ជំនាន់ថ្មីឆ្នាំ 2024។ នៅខណៈដែល Apple បានខិតខំរក្សានៅព័ត៌មានលម្អិតទាក់ទងនឹង iPad Pro ជំនាន់ថ្មីរបស់ខ្លួន យើងក៏បានទទួលនូវព័ត៌មានចចាមអារាមជាច្រើនដែលបាននិយាយពីត្រកូល Tablet ជំនាន់ថ្មីនេះ។
Article image
បើតាមប្រភពរបាយការណ៍ និងព័ត៌មានចចាមអារាមជាច្រើនបាននិយាយថា  iPad Pro ជំនាន់ថ្មីឆ្នាំនេះ នឹងប្តូរទៅប្រើបន្ទះអេក្រង់ OLED Display, គាំទ្រការសាកភ្លើងជាមួយឧបករណ៍ MagSafe ក៏ដូចជាដំណើរការនៅលើបន្ទះឈីប Silicon M3 របស់ Apple ផ្ទាល់ថែមទៀតផង។
យ៉ាងណាមិញបើតាមការបង្ហោះនៅលើ Power On newsletter ពីលោក Mark Gurman ដែលជាអ្នកវិភាគមកពីស្ថាប័ន Bloomberg បាននិយាយថា Apple នឹងធ្វើការរំលងចោលការប្រើប្រាស់បន្ទះឈីប M3 ដោយជំនួសមកវិញនៅការប្រើបន្ទះឈីបជំនាន់ M4 នៅលើ iPad Pro Series របស់ខ្លួនវិញ។ ហើយ iPad Pro Series 2024 នឹងក្លាយជាឧបករណ៍ដំបូងគេរបស់ Apple ដែលត្រូវប្រើបន្ទះឈីបជំនាន់ថ្មីចុងក្រោយ (M4) មួយនេះ។
លោក Mark ក៏បានបញ្ជាក់ថា ឈីបជំនាន់ថ្មី M4 នឹងមានការបង្កើនសមត្ថភាពទៅលើប្រព័ន្ធ Neural Engine ដើម្បីជម្រុញដល់ការដំណើរការនូវមុខងា AI ឲ្យមានប្រសិទ្ធិភាពខ្ពស់។ លោក Gurman ក៏បានបញ្ជាក់បន្ថែមទៀតផង Apple នឹងធ្វើការឧទ្ទេសនាម iPad Pro Series 2024 ថាជា “first truly AI-powered device”។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់បន្ទះឈីបជំនាន់ថ្មី System On Chip (SoC) របស់ Apple មិនទាន់ត្រូវបានគេទម្លាយចេញនោះទេ។
សម្រាប់ការឌីស្សាញនៅលើ iPad Pro Series ថ្មីឆ្នាំ 2024 ត្រូវបានគេនិយាយថា នឹងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងជំនាន់មុខដែលចេញក្នុងឆ្នាំ 2023 ដែរ ជាមួយការរក្សាទំហំអេក្រង់ 11-inch និង 12.9-inch ប៉ុន្តែ អ្វីដែលពិសេសជាងជំនាន់មុននោះ គឺការដែលប្តូរមកប្រើបន្ទះឈីបអេក្រង់ថ្មី OLED Display ជំនួសឲ្យmini-LED Display ដែលប្រើនៅឆ្នាំមុន។
Article image
ជាមួយគ្នានេះលោក Gurman ក៏បានរំពឹងថា Apple Pencil ក៏នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ថ្ងៃនោះផងដែរ ហើយក៏ជាប៊ិច Pencil ដំបូងដែលបំពាក់នូវប្រព័ន្ធរំញ័រ  haptic feedback។ ហើយក្នុងព្រឹត្តិការណ៍ថ្ងៃនោះ Apple ក៏នឹងមានការដាក់បង្ហាញនូវគ្រឿងបរិក្ខាប្រើប្រាស់ថ្មីៗជាច្រើនទៀតដូចជា Magic Keyboard ដែលមាន trackpad ទំហំធំ ក៏ដូចជាឧបករណ៍ Aluminum deck ជាដើម៕
របាយការណ៍ថ្មីនិយាយថា iPad Pro នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីចុងក្រោយបំផុត Silicon M4 ជំនួសឲ្យស៊េរី Silicon M3