ស្វែងរកពួកយើង:

Loading Ad...

របាយការណ៍ថ្មីបង្ហើបថា OPPO Find X10 នឹងមានការអាប់ដែតខ្លាំង និងពង្រឹងទៅលើផ្នែក Hardware ល្អជាងម៉ូដែលមុន Find X9

ដោយ

ជុំ ប៉េងលីន

28 ឧសភា 2026 12:01 ថ្ងៃត្រង់

អាន 2 នាទី

Article image
របាយការណ៍ថ្មីបង្ហើបថា OPPO Find X10 នឹងមានការអាប់ដែតខ្លាំងប្រៀបធៀបជាមួយ Find X9
ថ្មីៗនេះ មានរបាយការណ៍ជាច្រើន បានទម្លាយអំពីស្មាតហ្វូនស៊េរីថ្មី OPPO Find X10 Series ដោយថែមទាំងមានការបញ្ជាកក់ថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 នឹងមានអេក្រង់ទំហំ 6.59 អ៊ីងទៀតផង។ យោងតាមអ្នកទម្លាយ Digital Chat Station ដែលទើបតែបង្ហោះនៅលើបណ្តាញ Weibo នៅថ្ងៃនេះ ក៏មានការបង្ហើបពីលក្ខណៈលម្អិតជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។

តាមការបែកធ្លាយខាងនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 នេះ ត្រូវបានតេស្តជាមួយនឹងបន្ទះឈីប 3nm Dimensity ហើយនឹងមានការពង្រឹងទៅលើផ្នែក Hardware ច្រើនជាងស្មាតហ្វូនជំនាន់មុនផងដែរ។ នៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា ក្រុមហ៊ុនអាចនឹងដាក់អោយប្រើប្រាស់នូវបន្ទះឈីបថ្មី ដែលមានឈ្មោះហៅថា Dimensity 9500 Plus។ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូន Find X10 នឹងមានអេក្រង់ទំហំ 6.59 អ៊ីង 1.5K LTPO display ដែលទ្រទ្រង់ទៅលើ 165Hz refresh rate។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 8,000mAh។

Article image
ទៅលើកាមេរ៉ាវិញ ក្រុមហ៊ុន OPPO បានប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP Samsung HPC ជាមួយសិនស័រនឹង 1/1.3 អ៊ីង ខណៈដែលសិនស័រមួយទៀត គឺមានទំហំ 1/1.4 អ៊ីង។ សម្រាប់កាមេរ៉ា Telephoto ក៏ស្ថិតនៅក្នុងការតេស្តផងដែរ ខណៈពេលដែលក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់នូវកាមេរ៉ា 64MP Periscope គាំទ្រជាមួយនឹង 1/2 អ៊ីង ឬកាមេរ៉ា 200MP Periscope ទ្រទ្រង់ជាមួយនឹងសិនស័រ 1/1.56 អ៊ីង។

Article image
សម្រាប់មុខងារផ្សេងៗជាច្រើនទៀត នៅលើស្មាតហ្វូនថ្មីនេះ មានដូចជា សិនស័រស្កែនម្រាមដៃ Ultrasonic និងមុខងារការពារជ្រាបទឹក High-Level Water Resistance ហើយនិងប៊ូតុង AI ជាដើម។ សូមជំរាបថា នៅក្នុងចំណោមស្មាតហ្វូន Find X10 Series នេះ ក៏អាចនឹងមានម៉ូដែលអេក្រង់ទំហំ 6.32 អ៊ីងផងដែរ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Find X10 Ultra វិញ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Series ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2027 ខាងមុខនេះ៕
របាយការណ៍ថ្មីបង្ហើបថា OPPO Find X10 នឹងមានការអាប់ដែតខ្លាំង និងពង្រឹងទៅលើផ្នែក Hardware ល្អជាងម៉ូដែលមុន Find X9