ស្វែងរកពួកយើង:

របាយការណ៍ថ្មី និយាយថា Samsung Galaxy S25 នឹងបំពាក់អេក្រង់ទំហំធំជាងជំនាន់មុនឡើងដល់ 6.36 អ៊ីង

ដោយ

Koun Jab Luffy

19 មីនា 2024 11:32 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ឆ្នាំនេះបានធ្វើការបង្កើនទំហំអេក្រង់របស់កំពូលស្មាតហ្វូន Galaxy S24 ឡើងដល់ទំហំ 6.2-inch ធំជាង 0.1-inch ធៀបនឹងជំនាន់ Galaxy S23 ដែលចេញនៅដើមឆ្នាំមុន។ ដោយឡែកនៅក្នុងពេលនេះ Samsung ត្រូវបានគេរាយការណ៍ថា នឹងបង្កើនទំហំអេក្រង់នៅលើជំនាន់ Galaxy S25 ឲ្យកាន់តែធំជាងជំនាន់ Galaxy S24  បច្ចុប្បន្ននេះ។ បើតាមប្រភពរាយការណ៍ចេញពីប្រទេសកូរ៉េខាងត្បូងមានបញ្ជាក់ថា Samsung នឹងបង្កើនទំហំអេក្រង់ឡើងដល់ 6.36-inch សម្រាប់ Galaxy S25 ដែលចេញនៅឆ្នាំក្រោយ។
សម្រាប់ការផ្លាស់ប្តូរទំហំអេក្រង់ថ្មីសម្រាប់ Galaxy S25 នៅឆ្នាំក្រោយនេះ ត្រូវបានគេនិយាយថា អាចនឹងមានទំហំវិមាត្រប្រហាក់ប្រហែលគ្នានឹងទូរស័ព្ទ Xiaomi 14 ដែលមានអេក្រង់ទំហំ 6.36-inch ក្នងពេលបច្ចុប្បន្នដែរ។ ស្របពេលជាមួយគ្នានេះក្រុមហ៊ុន Apple ក៏ត្រូវបានគេដឹងថា នឹងមានការបង្កើនទំហំអេក្រង់ទូរស័ព្ទ iPhone 16 Pro ដែលចេញនៅមិនដំណាច់ឆ្នាំ 2024 នេះ ឲ្យឡើងដល់ទំហំ 6.3-inch ផងដែរ បើធៀបនឹង iPhone 15 Pro ដែលមានទំហំអេក្រង់ 6.1-inch។
បន្ថែមពីនេះបើតាមប្រភពព័ត៌មានបាននិយាយថា Samsung Galaxy S25 នឹងប្រើបន្ទះឈីបជំនាន់ថ្មី Samsung Exynos 2500 នៅគ្រប់ទីផ្សារទាំង។ Samsung Galaxy S25 និង Galaxy S25+ នឹងបន្តបំពាក់នូវសែនស័រកាមេរ៉ាទំហំ 50MP ស៊េរី ISOCELL  GN3 ដែលសែនស័រនេះ គឺត្រូវបានប្រើនៅលើជំនាន់ Galaxy S24 និង Galaxy S24 បច្ចុប្បន្នរួចហើយ។ ផ្ទុយទៅវិញ ក៏មានប្រភពរបាយការណ៍ផ្សេងទៀតបាននិយាយថា Samsung ក៏ទំនងជានឹងប្តូរទៅលើសែនស័រកាមេរ៉ារបស់ SONY សម្រាប់ Main Sensor នៅលើ Galaxy S25 និង Galaxy S25+ ជំនូសវិញ៕
របាយការណ៍ថ្មី និយាយថា Samsung Galaxy S25 នឹងបំពាក់អេក្រង់ទំហំធំជាងជំនាន់មុនឡើងដល់ 6.36 អ៊ីង