ស្វែងរកពួកយើង:

របាយការណ៍ថ្មី: Apple មិនបានកាត់បន្ថយការផលិត iPhone Air នោះទេសម្រាប់ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

29 តុលា 2025 04:06 ល្ងាច

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះបានអះអាងថាក្រុមហ៊ុន Apple កំពុងតែមានការកាត់បន្ថយទៅលើការផលិតស្មាតហ្វូន iPhone Air ដែលទើបតែប្រកាសជាផ្លូវការកាលពីខែមុននេះ។ប៉ុន្តែនៅពេលនេះមានរបាយការណ៍ថ្មីបានសសេរ ផ្ទុយពីរបាយការណ៍ខាងលើនេះហើយ។កាលពីថ្ងៃទី 26 ខែតុលានេះយោងតាមកំណត់ត្រារបស់វិនិយោគិនជាច្រើនបាននិយាយថាក្រុមហ៊ុន Apple នឹងមិនកាត់បន្ថយទៅលើការផលិត iPhone Air នោះទេសម្រាប់ឆ្នាំ 2025 នេះ។
ប្រភពខាងលើនេះបន្តថាសម្រាប់ការផលិត iPhone Air នៅក្នុងខែតុលានេះក៏មិនមានការប្រែប្រួលដែរ។តាមការព្យាករណ៍មុននេះបានអោយដឹងថាសម្រាប់ការផលិតទៅលើស្មាតហ្វូន iPhone Air នេះគឺមានចំនួន 3 លានគ្រឿងសម្រាប់ត្រីមាសទី 3 ឆ្នាំ 2025 នេះនិងបន្តបង្កើនចំនួនអោយបាន 7 លានគ្រឿងនៅក្នុងត្រីមាសទី 4 ឆ្នាំ 2025 ខាងមុខ។គួរបញ្ជាក់ថានៅក្នុងខែកញ្ញាកន្លងទៅនេះការផលិតទៅលើ iPhone 17 មានចំនួនដល់ទៅ 54 លានគ្រឿងខណៈដែលការព្យាករណ៍សម្រាប់ខែធ្នូគឺដល់ទៅ 79 លានគ្រឿង។
Article image
យ៉ាងណាមិញបើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា Apple កាត់បន្ថយទៅលើផលិតកម្មនៃ iPhone Air ក៏ដោយនោះមិនមានន័យថាស្មាតហ្វូនជំនាន់ថ្មីនេះបរាជ័យនៅលើទីផ្សារនោះទេ។ពេលខ្លះគ្រាន់តែម៉ូដែល Pro មានតម្រូវការខ្ពស់ជាងប៉ុណ្ណោះដូចនេះគ្មានហេតុផងណាដែលក្រុមហ៊ុន Apple ឈប់ផលិតស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងមួយនេះនោះទេគ្រាន់តែធ្វើការកែសម្រួលទៅលើផ្នែកផលិតកម្មរបស់ខ្លួនតែប៉ុណ្ណោះ៕
របាយការណ៍ថ្មី: Apple មិនបានកាត់បន្ថយការផលិត iPhone Air នោះទេសម្រាប់ឆ្នាំ 2025 នេះ