
ថ្មីៗនេះ ក្រុមហ៊ុន Canalys បានបញ្ចេញនូវរបាយការណ៍សម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 នេះសម្រាប់របាយការណ៍នៃទិន្នន័យនាំចេញសរុប Global Smart Audio Equipment (Headphone/Audio)។ នៅក្នុងចំណោមពួកគេនោះ ក្រុមហ៊ុន Appleបាននាំមុខគេនៅលើទីផ្សារជាមួយនឹងការនាំចេញឧបករណ៍ចំនួន 18.1 លាន និងចំណែកទីផ្សារចំនួន 41.4% ។ ក្រុមហ៊ុន នេះ បាននាំមុខក្រុមហ៊ុន Samsung, Redmi, QCY និង Huawei ដែលដាក់បញ្ចូលគ្នាថែមទៀតផង។
នៅក្នុងរបាយការណ៍ Canalys នេះ ក៏មានការបង្ហាញ ការនាំចេញនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ នៃឧបករណ៍ smart audio ដែលមានការឈានដល់ទៅ 96.2 លានគ្រឿង។ នៅក្នុងខណៈពេលនេះ យើងអាចមើលឃើញនូវការនាំចេញនូវផលិតផល smart audio ដែលមានការកើនឡើង 19.4%ដែលឈានដល់ទៅ 75.9 លានគ្រឿង។ នេះគឺជាកំណើនដ៏ខ្លាំងក្លាដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដូចជា Apple, Samsung, Xiaomi និងក្រុមហ៊ុនជាច្រើននៅក្នុងការអភិវឌ្ឍទៅលើកាសស្តាប់ true wireless stereo (TWS)។ នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំ 2020 នេះ កាសស្តាប់ TWS នេះ គឺមានចំណែកទីផ្សារចំនួន 38% ហើយក៏ក្លាយជាក្រុមហ៊ុនធំបំផុតនៅក្នុងផលិតផល smart audio នេះផងដែរ។

អ្នកវិភាគជាន់ខ្ពស់ Jason Low របស់ក្រុមហ៊ុន Canalys បាននិយាយថា “ការពង្រឹងគុណភាពកាន់តែល្អប្រសើរនេះ គឺមិនត្រឹមតែពង្រឹងទៅលើឧបករណ៍ smart audio នោះទេ។ ជាមួយនឹងកាសស្តាប់ TWS នេះ ក្រុមហ៊ុនមានគោលដៅក្នុងការផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាច្រើនដើម្បីផ្តល់នូវមាតិកាដ៏ល្អបំផុត។ កាសស្តាប់ TWS នេះផ្តល់នូវភាពឆ្លាតវៃជាងមុន ការអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការ សម្រាក រៀនសូត្រ និងការកម្សាន្តយ៉ាងសម្បូរបែប។”

នៅក្នុងតារាងនេះ យើងអាចយល់បានថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺពឹងផ្អែកនៅលើ AirPods និងផលិតផលជាច្រើនទៀតដើម្បីសម្រេចបាននូវការនាំចេញចំនួន 18.1 លានគ្រឿងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះជាមួយនឹងចំណែកទីផ្សារចំនួន 41.4% និងអត្រាកំណើនចំនួន 60% ។ ការនាំចេញរបស់ក្រុមហ៊ុន Apple និងចំណែកទីផ្សាររបស់ក្រុមហ៊ុននេះគឺច្រើនជាងក្រុមហ៊ុន Samsung, Redmi, QCY និង Huawei ដែលចំណែកទីផ្សារគឺកំពុងតែមានការធ្លាក់ចុះ។ ក្រុមហ៊ុន Samsung គឺជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងការនាំចេញចំនួន 4.5 លានគ្រឿង ជាមួយនឹងចំណែកទីផ្សារចំនួន 10.3% ដែលមានការកើនឡើង 30% បើធៀបទៅនឹងត្រីមាសទី 1 ឆ្នាំ 2019 នេះ។ ក្រុមហ៊ុន Redmi ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការនាំចេញចំនួន 3.1 លានគ្រឿងជាមួយនឹងចំណែកទីផ្សារ 7% ។ ក្រុមហ៊ុនបច្ចេកវិទ្យាHuawei គឺនាំចេញចំនួន ២ លានគ្រឿងជាប់ចំណាត់ថ្នាក់លេខ 5 និងមានចំណែកទីផ្សារចំនួន 4.5% ។ ការនាំចេញកាសស្តាប់ Huawei TWS នេះគឺមានកំណើនដល់ទៅ 261% ៕
