ស្វែងរកពួកយើង:

រវាង iPhone 16 Pro Max និង Galaxy S25 Ultra តើមួយណាជម្រើសរបស់អ្នក?

ដោយ

Koun Jab Luffy

02 កុម្ភៈ 2025 04:47 ល្ងាច

អាន 4 នាទី

Article image
ថ្មីៗនេះមានការលើកឡើងជាច្រើនទៅលើការជ្រើសរើសរវាងស្មាតហ្វូន iPhone 16 Pro Max និង Samsung Galaxy S25 Ultra ដើម្បីដឹងថា ស្មាតហ្វូនណាមួយខ្លាំងក្លាជាង។ តាមពិតទៅស្មាតហ្វូន Flagship ទាំងពីរនេះសុទ្ធតែមានភាពលេចធ្លោរៀងៗខ្លួន ទាំងទៅលើការឌីស្សាញ កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាកាមេរ៉ា។ ក្រុមហ៊ុន Apple បានធ្វើការកែលម្អរឡើងវិញទៅលើបទពិសោធន៍នៃការប្រើប្រាស់ជាមួយនឹង iOS optimizations ខណៈពេលដែលក្រុមហ៊ុន Samsung ក៏ពង្រឹងទៅលើផ្នែក hardware និងមុខងារប្រកបដោយភាពច្នៃប្រឌិតជាច្រើនដូចជា S Pen និងកាមេរ៉ា 200MP ថែមទៀតផង។ ខាងក្រោមនេះ គឺជាការប្រៀបធៀបទៅលើស្មាតហ្វូនទាំងពីរនេះ។
ការឌីស្សាញ និងអេក្រង់
ស្មាតហ្វូនទាំងពីរនេះ គឺមានគែមទីតាញ៉ូម និងកញ្ចក់ខាងមុខខាងក្រោយដែលធានាថា ស្មាតហ្វូននេះ មានតួខ្លួនប្រណិតបំផុត។ យ៉ាងណាមិញ កញ្ចក់ Gorilla Armor 2 របស់ក្រុមហ៊ុន Samsung គឺមានភាពធន់ជាងក្នុងការការពារទៅលើស្នាមឆ្កូតធៀបជាមួយនឹងកញ្ចក់ Ceramic Shield របស់ក្រុមហ៊ុន Apple ។ បើមើលទៅលើអេក្រង់នេះ កញ្ចក់ទាំងពីរនេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា LTPO OLED ជាមួយនឹងកម្រិត 120Hz refresh rates ប៉ុន្តែក្រុមហ៊ុននេះ ក៏មានពន្លឺអេក្រង់ដល់ទៅ 2600 nits និង resolution (1440p vs 1320p)។
អេក្រង់ស្មាតហ្វូនទាំងពីរ គឺមានកម្រិត screen-to-body ratio ខ្ពស់ប្រសើរជាង។ ប្រសិនបើអ្នកត្រូវការអេក្រង់ដែលមានភាពធន់ និងកម្រិតភាពច្បាស់ខ្ពស់នោះ ស្មាតហ្វូន Galaxy S25 Ultra គឺនាំមុខគេ។ ប៉ុន្តែប្រសិនបើង្នកចង់បានទៅលើការទ្រទ្រង់នូវ Color tuning និង Dolby Vision របស់ក្រុមហ៊ុន Apple នោះ ស្មាតហ្វូន iPhone នៅតែក្លាយជាគូប្រជែងដ៏ខ្លាំងក្លា។
Article image
លក្ខណៈសម្បត្តិ
ស្មាតហ្វូន iPhone 16 Pro Max គឺមានដំណើរការនូវ A18 Pro (3nm) របស់ក្រុមហ៊ុន Apple ខណៈពេលដែលស្មាតហ្វូនGalaxy S25 Ultra បំពាក់នូវបន្ទះឈីប Snapdragon 8 Elite (3nm) ។ ក្រុមហ៊ុន Samsung ក៏បានបង្កើនរ៉េមច្រើនជាងមុន ដែលល្អសម្រាប់មុខងារ Multi-Tasking ផងដែរ។ Samsung មានថាមពលថ្មទំហំ 5000mAh ខណៈដែលនៅលើស្មាតហ្វូន iPhone មានថ្ម 4685mAh ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងពីរនេះ គឺមានឆ្នាំងសាកខុសគ្នា ដោយ Samsung 45W និង iPhone 25W។ សម្រាប់ wireless charging របស់ក្រុមហ៊ុន Apple គឺមានភាពប្រសើរជាង MagSafe និង Qi2។ បើមើលទៅលើកម្លាំងម៉ាស៊ីននោះ បន្ទះឈីបរបស់ក្រុមហ៊ុន Apple គឺមានភាពខ្លាំងក្លាជាង។ ប៉ុន្តែបើមើលទៅលើរ៉េម ថាមពលថ្ម និងល្បឿននៃការសាកថ្មនោះ ក្រុមហ៊ុន Samsung គឺនៅតែនាំមុខ។
Article image
កាមេរ៉ា
ក្រុមហ៊ុនApple នៅតែប្រើប្រាស់នូវកាមេរ៉ាទំហំ 48MP ចំនួន 3 គ្រាប់នៅខាងក្រោយ និងការបន្ថែមទៅលើមុខងារ Spatial video, ការពង្រឹងទៅលើ AR និង VR ថែមទៀតផង។ ក្រុមហ៊ុន Samsung បំពាក់នូវកាមេរ៉ា 4 គ្រាប់ដែលមានកម្រិតថត 8K recording និងកម្រិតនៃការ Zoom កាន់តែប្រសើរជាមួយនឹងកម្រិត 5x & 3x telephoto lenses។ ក្រុមហ៊ុន Samsung ក៏បានផ្តល់នូវការថតកម្រិត HDR10+ Selfie recording ខណៈពេលដែលក្រុមហ៊ុន Apple គឺប្រើប្រាស់នូវ  Dolby Vision HDR និង spatial audio capture ។ ប្រសិនបើអ្នកត្រូវការកម្រិត Zoom ល្អបំផុត និងទំហំ MP នោះ ក្រុមហ៊ុន Samsung គឺល្អប្រសើរជាង។ យ៉ាងណាមិញ សម្រាប់ video recording របស់ក្រុមហ៊ុន Apple និងមុខងារ AR នៅមិនទាន់អាចធ្វើការប្រៀបធៀបបាននោះទេ។
Article image
តម្លៃនៅបរទេស៖
ស្មាតហ្វូន iPhone 16 Pro Max មានតម្លៃ  $1,099
ស្មាតហ្វូន Samsung S25 Ultra មានតម្លៃ $1,299
Article image
ក្រុមហ៊ុន Samsung មានតម្លៃខ្ពស់ជាង ប៉ុន្តែមានរ៉េម និងកាមេរ៉ាល្អប្រសើរជាង ខណៈពេលដែលក្រុមហ៊ុន Apple មានបន្ទះឈីបខ្លាំងក្លាជាង និងប្រព័ន្ធ iOS ecosystem។ ប្រសិនបើអ្នកត្រូវការស្មាតហ្វូន Flagship ដែលមានបំពាក់នូវ S Pen ក្រុមហ៊ុន Samsung ក៏បន្ថែមនូវតម្លៃទៅលើស្មាតហ្វូនរបស់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកត្រូវការការទ្រទ្រង់ទៅលើ software រយៈពេលវែងនោះ និង iOS optimizations ស្មាតហ្វូនរបស់ apple នៅតែជាជម្រើសល្អប្រសើរជាង។
ការសន្និដ្ឋាន
•ក្រុមហ៊ុន Samsung បំពាក់នូវ S Pen ដែលល្អសម្រាប់ផលិតភាពការងារ។
•វីដេអូ spatial video របស់ក្រុមហ៊ុន Apple ពង្រឹងទៅលើសមត្ថភាពនៃ AR/VR
•ក្រុមហ៊ុន Apple មានកម្រិត  zoom កាន់តែប្រសើរជាងមុន និង  200MP main sensor ខណៈពេលដែលក្រុមហ៊ុន Apple ផ្តោតទៅលើវីដេអូ និង  stabilization
•បន្ទះឈីប  A18 Pro chip របស់ស្មាតហ្វូន iPhone គឺមានភាពខ្លាំងក្លា ប៉ុន្តែក្រុមហ៊ុន Samsung គឺមានរ៉េមច្រើនជាង
•ក្រុមហ៊ុន Samsung ទ្រទ្រង់ទៅលើ Android ដល់ទៅ 7 ជំនាន់ ខណៈពេលដែលក្រុមហ៊ុន Apple នឹងបន្តទ្រទ្រង់ទៅលើ iOS រយៈពេលវែងផងដែរ
រវាង iPhone 16 Pro Max និង Galaxy S25 Ultra តើមួយណាជម្រើសរបស់អ្នក?