ស្វែងរកពួកយើង:

រូបភាពគំរូដែលផ្តិតដោយស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 Pro ត្រូវគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ

ដោយ

Koun Jab Luffy

14 មីនា 2024 12:12 ថ្ងៃត្រង់

អាន 2 នាទី

Article image
vivo ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X Fold 3 Series នៅលើទីផ្សារ ប្រទេសចិន នាពេលឆាប់ៗនេះហើយ ដោយមាន 2 ម៉ូដែល រួមមានដូចជា vivo X Fold 3 និង X Fold 3 Pro។ យោង តាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Vivo X Fold 3 បានបង្ហាញវត្តមាននៅលើបញ្ជី AnTuTu រួចរាល់ហើយ។ ជាមួយគ្នានេះនៅពេលនេះ សារព័ត៌មាន Xinhua News Agency ក៏បានចែករំលែកនូវរូបភាពគំរូដែល បានផ្តិតដោយកាមេរ៉ា នៅលើស្មាតហ្វូន vivo X Fold 3 Pro ថែមទៀតហើយ។
ផ្អែកតាមរូបភាពស្អាតជាច្រើនសន្លឹកនេះ គឺបានបង្ហាញថា X Fold 3 Pro ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់សិនស័រ f/1.68 Aperture និងមានឡែនទំហំ 23mm Equivalent Focal Length។ សម្រាប់ Telephoto Camera គឺនឹងមានការប្រើប្រាស់នូវសិនស័រ f/2.57 Aperture គាំទ្រដោយឡែន 70mm Equivalent Focal length។ គួរបញ្ជាក់ថា ថ្មីៗនេះ មានរបាយការណ៌ថ្មីមួយបានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 Pro ថ្មីនេះ មានការបំពាក់នូវសិនស័រ OV50H OmniVision ទំហំ 50-Megapixel Lens គាំទ្រនូវ f/1.68 Aperture។ កាមេរ៉ាស្មាត ហ្វូននេះ ក៏នឹងមានការអមដំណើរដោយសិនស័រ OV64B 64-Megapixel Periscope Telephoto ដែលមានហ៊្សូមបាន 3x Optical Zoom និងមានឡែន 70mm Focal Length ដែលអាចហ៊្សូមបានឆ្ងាយថែមទៀតផង។
Article image
សូមជំរាបថា កាលពីពេលមុននេះ មានរបាយការណ៌ជាច្រើនបាននិយាយថា vivo X Fold 3 Pro នឹងមានអេក្រង់ខាងក្រៅ ទំហំ 6.53-អ៊ីង OLED ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 8.03-អ៊ីង foldable OLED display។ អេក្រង់ទាំងពីរនេះ គឺមានការគាំទ្រនូវការបង្ហាញចេញបានទំហំ 2748x1172pixels និងទំហំ 2408x2200 pixels ហើយថែមទាំងមានការប្រើ ប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ រត់នៅលើ OriginOS 4 ផ្អែកលើ Android 14 ហើយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានរ៉េមទំហំ 16GB រួមនិងអង្គចងចាំទំហំ 1TB។ ស្មាតហ្វូនថ្មីនេះ មានថ្មទំហំ 5,800mAh កម្លាំងសាក 120W wired និង 50W wireless charging ហើយថែមទាំងមានការគាំទ្រដោយឈីប Vivo V3 ផងដែរ។ នៅលើស្មាតហ្វូននេះក៏មានការមុខងារ IR blaster, dual speakers, X-axis linear motor និងខ្នងក្រោយឌីស្សាញពីកញ្ចក់ រួមជាមួយិងអាវក្រោះការពារទឹកថែមទៀទៀតផង។