ស្វែងរកពួកយើង:

រូបភាពថតដោយ Telephoto ទំហំ 200MP នេះ គឺបានបញ្ជាក់ច្បាស់ពីសមត្ថភាពហ៊្សូមនៅលើ vivo X200 Ultra ខ្លាំង

ដោយ

Koun Jab Luffy

04 មេសា 2025 12:40 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo បានត្រៀមរៀបចំនូវការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល X200 Ultra នៅចុងខែនេះហើយ។ ស្របពេលដែលមានសេចក្តីជូនដំនឹងនេះ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមធ្វើការទម្លាយនចេញនូវប្រព័ន្ធកាមេរ៉ាដែលមានប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ គឺតាមរយៈនៃរូបភាពដែលផ្តិតដោយស្មាតហ្វូនថ្មីនេះ។ កន្លងមកធ្លាប់មានរូបភាពដែលថតមុខងារ ultrawide shots ម្តងរួចហើយ ខណៈដែលនៅថ្ងៃនេះ មានការទម្លាយជាថ្មីម្តងទៀតទាក់ទងនឹងការប្រើប្រាស់នូវមុខងារ Telephoto ទំហំ 200MP វិញម្តង។ បើមើលទៅលើរូបភាពខាងលើនេះ គឺពិតជាមានគុណភាពខ្ពស់ និងបានបង្ហានូវភាពជាក់លាក់ខ្លាំងទាក់ទងនឹងមុខងារហ៊្សូមនៅលើកាមេរ៉ាស្មាតហ្វូនថ្មីនេះ។
យោងតមការបញ្ជាក់ពីប្រធានផ្នែកផលិតផល vivo លោក Han Boxiao គឺបានចែកចាយនូវរូបភាពចំនួន 3 នៅលើបណ្តាញសង្គម Weibo ដែលមានការបង្ហាញនូវសមត្ថភាពនៃមុខងារហ៊្សូមរបស់ X200 Ultra ដោយមានការរៀបរាប់ពីការប្រើប្រាស់មុខហ៊្សូម 10x optical zoom, 20x hybrid zoom និង 30x digital zoom។ ហើយសម្រាប់តួដែលនៅក្នុងរូបភាពនេះ គឺតារាដ៏ល្បីរបស់តៃវ៉ាន់ គឺ Cyndi Wang។ បើទោះបីជាប្រើប្រាស់មុខងារ 30x ក៏ដោយរូបភាពដែលទទួលបាននេះ គឺពិតជាមានគុណភាពខ្ពស់ និងមានការបញ្ជាក់ច្បាស់ទៅលើផ្នែកនានានៅលើរូបភាព។
Article image
ក្រុមហ៊ុន vivo បានប្រកាសថា ខ្លួនបានធ្វើអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ា Telephoto របស់ខ្លួនជាមួយនិងសមត្ថភាពថ្មីដូចតទៅ៖
-មានទំហំ Aperture ធំជាងមុន 38% ទៅលើការចាប់រូបភាពកម្រិត low-light performance
•មានការប្រើប្រាស់នូវសិនស័រ 200MP ដែលមានសិនស័រខ្ពស់ អាចចាប់រូបភាពបានច្បាស់ជាងមុន
•មានការបំពាក់នូវ Zeiss optics និងកញ្ចក់ថ្មី ដែលមានការអាប់ដែតល្អជាងមុន ថតរូបភាពបានច្បាស់ជាងមុន
•ប្រើប្រាស់នូវបច្ចេកវិទ្យា “Power Prism” technology ដែលស្រដៀងគ្នាទៅនិង ultra-light prism design ជំនួយដល់រូបភាពកាន់តែមានគុណភាពជាងមុន
•មានការតម្លើងនូវសមត្ថភាពទប់រំញ័រខ្ពស់ជាងមុនដល់ទៅ 40% ដែលជួយអោយការហ៊្សូមមានសមត្ថភាពខ្ពស់
Article image
ជាមួយនិងរូបភាពនៃការប្រើប្រាស់ telephoto នៅលើ X200 Ultra គឺមានការបង្ហាញពីសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូននេះបានកាន់តែច្បាស់ ជាពិសេសទៅលើការហ៊្សូមចាប់ពី 10x ទី 30x។ ហើយជាមួយនិងសិនស័រទំហំ 200MP ដែលគាំទ្រដោយ Zeiss ក៏ដូចជាបច្ចេកវិទ្យាផ្សេងៗ នឹងធ្វើអោយស្មាតហ្វូន vivo X200 Ultra មានសមត្ថភាពខ្ពស់ជាក់ជាមិនខានទៅលើផ្នែកកាមេរ៉ាស្មាតហ្វូន។
រូបភាពថតដោយ Telephoto ទំហំ 200MP នេះ គឺបានបញ្ជាក់ច្បាស់ពីសមត្ថភាពហ៊្សូមនៅលើ vivo X200 Ultra ខ្លាំង