ស្វែងរកពួកយើង:

រូបភាពថ្មីមួយបង្ហាញពីការប្រៀបធៀប OPPO Find X8 ជាមួយ iPhone 16 Pro

ដោយ

Koun Jab Luffy

17 តុលា 2024 07:40 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះយោងតាមអ្នកទម្លាយ Digital Chat Station បានចែករំលែករូបភាពថ្មីៗជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 ដែលមានការបង្ហាញថា ជ្រុងទាំង 4 នៃស្មាតហ្វូនស៊េរីថ្មីនេះ មានគែមអេក្រង់កម្រាស់ស្តើងត្រឹមតែ 1.45mm ប៉ុណ្ណោះ។ នៅពេលនេះ អ្នកទម្លាយរូបនេះ ក៏បានទម្លាយរូបភាពរបស់ស្មាតហ្វូននេះ ប្រៀបធៀបជាមួយនឹងស្មាតហ្វូន iPhone 16 Pro ផងដែរ។ ដូចអ្វីដែលបានឃើញនៅក្នុងរូបភាពនេះ ស្មាតហ្វូន Find X8 នេះមានកញ្ចក់ Matte Glass នៅខាងក្រោយដែលមានភាពស្រដៀងគ្នាទៅនឹង iPhone អញ្ចឹង។ ស្មាតហ្វូនថ្មីនេះ មានការឌីស្សាញគែមរាបស្មើយ៉ាងស្រស់ស្អាត។
បើមើលទៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺដូចទៅនឹងស្មាតហ្វូន vivo X200 Pro ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវ Sensors 1/1.56″ LYT-700 និងគ្រាប់ទីពីរដែលជា 3x telephoto នោះ គឺមានគាំទ្រនូវសិនស័រ 1/1.95″ LYT 600 ខណៈដែលគ្រាប់ទីបីគឺមានការប្រើប្រាស់នូវសិនស័រ  1/2.75″ ISOCELL JN5 ដែលជានេះ គឺជាឡែន Ultrawide។
Article image
នៅលើម៉ូឌុលកាមេរ៉ានេះ ក៏នូវមានឡូហ្គោ Hasselblad Logo ដែលបង្ហាញអំពីកិច្ចសហការរបស់ក្រុមហ៊ុននេះ ដែលផ្តោតទៅលើការថតរូបភាពកាន់តែប្រសើរជាងមុនថែមទៀតផង។ ស្មាតហ្វូន OPPO Find X8 មានថាមពលថ្មទំហំ 5630mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wired និង 50W wireless charging។ ស្មាតហ្វូន OPPO Find X8 Series នេះ នឹងមានបន្ទះឈីប Dimensity 9400 ដែលផ្តោតទៅលើការពង្រឹងទៅលើ CPU, GPU និង AI។
ស្មាតហ្វូន Find X8 គឺមានរូបរាងស្លីមជាមួយនឹងបច្ចេកវិទ្យាថាមពលថ្មជំនាន់ថ្មី Si/C Battery Technology។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ 7.85mm និងមានទម្ងន់ 193g ដែលស្រាលជាងស្មាតហ្វូន iPhone ដល់ទៅ 6g។ ស្មាតហ្វូន OPPO Find X8 មានអេក្រង់ខាងមុខទំហំ 6.59 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution៕