ស្វែងរកពួកយើង:

រូបភាពថ្មីរបស់រថយន្ត Haval H9 ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារសកល ត្រូវបានបង្ហាញចេញហើយ!

ដោយ

Koun Jab Luffy

07 សីហា 2024 01:01 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះ រូបភាពផ្លូវការថ្មីរបស់រថយន្តជំនាន់ថ្មី Haval H9 ដែលក្រុមហ៊ុន GWM គ្រោងនឹងដាក់លក់នៅលើទីផ្សារសកល ត្រូវបានបង្ហាញចេញហើយ។ រថយន្តថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺមានការដាក់លក់មុននៅលើទីផ្សារសកលនាខែសីហានេះផងដែរ។ បើតាមរបាយការណ៌មួយដែលចេញពីក្រុមហ៊ុន Haval Pro ដែលជាអ្នកចែកចាយរថយន្តនៅលើទីផ្សាររុស្ស៊ីនោះ បាននិយាយថា រថយន្តជំនាន់ថ្មី Haval H9 នឹងមានការសម្ពោធជាផ្លូវការនាថ្ងៃទី 9 ខែសីហាខាងមុខនេះហើយប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការប្រកាសចេញនូវតម្លៃនៅឡើយទេ។
អ្នកចែកចាយរថយន្តនៅលើទីផ្សាររុស្ស៊ី បានបញ្ជាក់ថា រថយន្តជំនាន់ថ្មី Haval H9 នេះ នឹងមាន 4 ម៉ូដែលសម្រាប់ធ្វើការជ្រើសរើស ដោយម៉ូដែកស្តង់ដារ គឺមានតម្លៃ 4,300,000 រូប (លុយរុស្ស៊ី) ដែលប្រហែលជា 360,000 យ៉ន់ ឬ 50,400 ដុល្លារអាមេរិក។ រីឯម៉ូដែល 3 ទៀត គឺមានតម្លៃ 4,599,000 រូប (លុយរុស្ស៊ី) ប្រហែល 54,000 ដុល្លារ និងតម្លៃ 4,899,000 រូបដែលប្រហែលជា 57,500 ដុល្លារអាមេរិក និងម៉ូដែលចុងក្រោយតម្លៃ 5,299,000 (លុយរុស្ស៊ី) ប្រហែល 62,200 ដុល្លារអាមេរិក។
Article image
បើមើលទៅលើរូបភាពថ្មីនេះ បង្ហាញថា Haval H9 ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារសកលនេះ នឹងមិនមានការអ្វីខុសប្លែកពីម៉ូដែលដាក់លក់នៅលើទីផ្សារប្រទេសចិននោះទេ។ ការឌីស្សាញផ្នែកខាងមុខនេះរថយន្តនេះ គឺមានប៉ាណាមុខក្រាស់កាត់ទទឹងជាច្រើនឆ្នូត ហើយនៅលើខាងលើប៉ាណានេះ គឺមានការរំលេចនូវស្លាកសញ្ញា “HAVAL” ស្រស់ស្អាតបំផុត។ សម្រាប់អំពូកល Headlights គឺមានទុកដាក់ក្នុងចង្កៀងមានរាងជ្រុង ជាមួយនិងការភ្ជាប់នូវអំពូល LED Daytime នៅជុំវិញ ដែលអំពូលនេះ គឺមានភ្លើងរត់ជុំវិញទៀតផង។
Article image
និយាយពីផ្នែកខាងក្រោយនៃរថយន្ត Haval H9 ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារសកលនេះវិញ គឺមានការឌីស្សាញទ្វាក្រោយមានរាងជ្រុង បើកចេញពីចំហៀង ហើយនិងមានប្រអប់ដាក់កង់ ក៏ដូចជាសម្ភារៈមានរាងជ្រុងដូចគ្នា។ រថយន្តនេះ មានប្រវែង 5070/1960(1976)/1930mm និងមានគម្លាតកង់មុខក្រោយប្រវែង 2850mm។ ចំពោះកម្លាំងម៉ាស៊ីនវិញ Haval H9 ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារសកលនេះ គឺមាន 2 ប្រភេទ គឺមានម៉ាស៊ីនសាំង 2.0T និងម៉ាស៊ីនម៉ាស៊ូត 2.4T។
Article image
សម្រាប់ម៉ាស៊ីនសាំង 2.0T គឺមានកម្លាំង 218 សេះ និងមានកម្លាំងរមួល 380Nm ប្រភេទ 8AT។ ចំពោះម៉ាស៊ីនម៉ាស៊ូត 2.4T វិញ គឺមានកម្លាំង 184 សេះ និងកម្លាំងរមួល 480Nm ប្រភេទ 9AT។ បន្ថែមពីនេះក៏មានការតម្លើងនូវមុខងារប្រព័ន្ធបើកបរ BorgWarner four-wheel drive system រួមជាមួយនិង Front និង Rear Differential locks ហើយនិងមានមុខងារបង្វិលផងដែរ។ ជាមួយគ្នានេះសម្រាប់ Haval H9 នេះ ក៏អាចនឹងមានម៉ូដែល 3.0L V6 engine ដែលអភិវឌ្ឍដោយក្រុមហ៊ុន Great Wall Motor (GWM) ប្រភេទ 9AT ផងដែរ ប៉ុន្តែមិនទាន់មានព័ត៌មានជាក់លាក់ពីម៉ាស៊ីននេះនោះទេ។
Article image
ក្រឡេកមកខាងក្នុងរថយន្តវិញ គឺមិនខុសពីម៉ូដែលក្នុងស្រុកនោះទេ គឺមានចង្កូតរាងមូល និងមាន 4 ប្រឡោះ ហើយនិងមានអេក្រង់បញ្ជានៅកណ្តាលទំហំធំដល់ទៅ 14.6-អ៊ីង ខណៈដែលកៅអី គឺមានទម្រង់ 2+3+2។ សម្រាប់ Haval H9 ថ្មីដែលនឹងមានវត្តមាននៅក្នុងស្រុកនោះ អាចនឹងមានវត្តមាននៅ Chengdu Auto Show ហើយបើកលក់នៅលើទីផ្សារនាថ្ងៃទី 30 ខែសីហាជាមួយតម្លៃប្រហែលជា 188,800 យ៉ន់ ដែលស្មើរនិង 26,400 ដុល្លារអាមេរិកនេះបើតាមការបញ្ជាក់ពី Haval dealers។