ស្វែងរកពួកយើង:

រូបភាពថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra ត្រូវបានគេទម្លាយនៅលើអនឡាញជាមួយនិងគូរប្រជែង!

ដោយ

Koun Jab Luffy

10 កុម្ភៈ 2024 11:55 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 14 នៅលើទីផ្សារសកលនាថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយក្នុងនោះក៏អាចនឹងមានវត្តមានរបស់ Xiaomi 14 Ultra ផងដែរ។ ខណៈដែលមិនទាន់មានការទម្លាយព័ត៌មានច្បាស់ពីស្មាតហ្វូននេះ មានការទម្លាយនូវរូបភាពរបស់ស្មាតហ្វូនថ្មីនេះនៅលើបណ្តាញ Weibo ហើយ ដោយរូបភាពនោះ មានការកាន់ជាមួយនិងស្មាតហ្វូនជំនាន់ថ្មីៗរបស់គូរប្រជែងផងដែរ។
សូមជំរាបថា រូបភាពថ្មីនេះត្រូវបានចែលចាយដោយអ្នកទម្លាយ Digital Chat Station ដោយមានការកាន់ភ្ជាប់ជាមួយនិងស្មាតហ្វូនថ្មីៗជាច្រើន ប៉ុន្តែសម្រាប់ស្មាតហ្វូនមួយក្នុងចំណោមនោះ ត្រូវបានគេគូសលុបមិនច្បាស់នោះទេ។ ស្មាតហ្វូននោះ គឺមានពណ៌ស និងមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងមូល ដែលមានទៅដូចជាស្មាតហ្វូនម៉ូដែល Xiaomi Ultra នាពេលកន្លងមក។ ហើយនៅលើរូបភាពនេះ ក៏មានការបង្ហាញពីកាមេរ៉ា 4 គ្រាប់របស់ស្មាតហ្វូននេះ ដូចការបែកធ្លាយកន្លងមកដែរ។
យោងតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា Xiaomi 14 Ultra នឹងមានកាមេរ៉ា 4 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រនូវមុខងារ optical image stabilization (OIS) ហើយនិងមានបច្ចេកវិទ្យា variable aperture technology ថែមទៀតផង។ របាយការណ៌ដដែលបន្តថា នៅលើកាមេរ៉ាគោល គឺមានការបំពាក់នូវសិនស័រ Sony LYT-900 ទំហំ 1-អ៊ីង ដែលដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី OPPO Find X7 Ultra។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានឡែន ultra-wide, telephoto និង periscope-telephoto photography ផងដែរ។
ស្មាតហ្វូននេះ ដំណើរការនៅលើកញ្ចក់អេក្រង់ AMOLED គាំទ្រនូវកាបង្ហាញចេញបាន 2K ល្បឿន 120Hz refresh rate និងមានបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការទ្រទ្រង់នូវស្បែក HyperOS ផ្អែកលើ Android 14។ កន្លងមកមានការបញ្ជាក់ថា ស្មាតហ្វូននេះ មានថ្មទំហំ 5300mAh កម្លាំងសាក 90W wired និង 50W wireless charging។
រូបភាពថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra ត្រូវបានគេទម្លាយនៅលើអនឡាញជាមួយនិងគូរប្រជែង!