ស្វែងរកពួកយើង:

រូបភាពថ្មីរបស់ OPPO Find X8 ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

22 សីហា 2024 09:14 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌នាពេលកន្លងមក គឺបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិននាត្រីមាសទី 4 ខាងមុខនេះហើយ ដែលអាចនឹងស្ថិតនៅខែតុលា។ គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានការទម្លាយនូវគំនូសព្រាងការឌីស្សាញរូបរាងស្មាតហ្វូននេះនៅលើអនឡាញរួចហើយផងដែរ។ នៅពេលនេះ មានបញ្ចេញនូវរូបភាពពិតរបស់ស្មាតហ្វូនថែមទៀតហើយ ដោយការបែកធ្លាយលើកនេះ គឺមានភាពខុសប្លែកពីការឌីស្សាញនៅក្នុងគំនូសព្រាងកាលពីថ្ងៃមុន។
បើមើលទៅលើគំនូសខាងព្រាងនេះ គឺមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺការឌីស្សាញចេញជាមួយនិងម៉ូឌុលកាមេរ៉ាមូល ប៉ុន្តែបើមឿលយូរទៅ ការឌីស្សាញខាងលើនេះ ហាក់មានរាងការ៉េបន្តផងដែរ។ រូបភាពម៉ូឌុលកាមេរ៉ានេះ គឺមានការផ្លាស់ប្តូរពីម៉ូឌុលកាមេរ៉ាមូលដែលមាននៅលើស្មាតហ្វូន Find X7 Series ដែលបានប្រកាសចេញនៅលើទីផ្សារនាពេលកន្លងមក។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នេះ នឹងមានអេក្រង់ AMOLED។ បើតាមរបាយការណ៍ចុងក្រោយនេះ ដែលដកស្រង់ចេញពី Smartprix គឺបានអះអាងថា ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.7-អ៊ីង កម្រិត 1.5K និងមានការទ្រទ្រង់នូវ 120Hz max refresh rate ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលដូចគ្នាទៅនឹងស្មាតហ្វូន OPPO Find X7 អញ្ចឹងដែរ។ ប្រព័ន្ធកាមេរ៉ាខាងលើនេះ គឺមានសិនស័រកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ហ៊្សូម 3x periscope telephoto lens។ នៅលើស្មាតហ្វូន Find X7 ក៏មានសិនស័រទំហំ 64MP សម្រាប់ periscope telephoto ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400 ដែលជាជំនាន់ថ្មីរបស់បន្ទះឈីប  Dimensity 9300 ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុន៕