ស្វែងរកពួកយើង:

រូបភាពថ្មីរបស់ Red Magic 9s Pro បង្ហាញអំពីការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងថ្មីកាន់តែទាក់ទាញ

ដោយ

Koun Jab Luffy

02 កក្កដា 2024 01:19 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Nubia ទើបតែប្រកាសជាផ្លូវការថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូន Red Magic 9s Pro នៅថ្ងៃទី 3 ខែកក្កដានេះ។ នៅពេលនេះ ក្រុមហ៊ុន Red Magic ក៏បានបើកនូវការកក់ទិញស្មាតហ្វូនថ្មីនេះផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូននេះជាមួយនឹងការផ្លាស់ប្តូររូបរាងឌីស្សាញថ្មីផងដែរ។
តាមការបញ្ជាក់របស់រូបភាពនេះ ស្មាតហ្វូននេះ មាន 4 ពណ៌នោះ គឺ Dark Knight, Day Warrior, Deuterium Front Transparent Dark Night និង Deuterium Front Transparent Silver Wing។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី Red Magic E-sports Universe New Product Launch Conference ផងដែរ។
Article image
ដូចអ្វីដែលអ្នកបានឃើញចេញពីរូបភាពនេះ សម្រាប់ 2 versions នៅក្នុងចំនោម 4 versions នេះគឺមានការប្រើប្រាស់នូវប្រភេទ transparent យ៉ាងទាក់ទាញ។ បើមើលទៅលើផ្នែកខាងក្រោយនោះ កាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មានការផ្លាស់ប្តូរផងដែរ។ សម្រាប់ឡូហ្គោ Red Magic ក៏បានផ្លាស់ទីពីកណ្តាលទៅកាន់ចំហៀងផងដែរ។ ស្មាតហ្វូននេះ គឺមានគែម bezels ស្តើងជាងស្មាតហ្វូន Red Magic 8s Pro។
គួរបញ្ជាក់ថា បើតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានបង្ហាញថា ស្មាតហ្វូនេះគឺមានប្រព័ន្ធត្រជាក់ multi-layer precision heat dissipation ICE 13.5 magic cooling system ដែលមាន 10,000-level ice-grade VC + innovative frost cooling gel + alloy shark fin high-speed centrifugal fan ផ្តល់នូវភាពត្រជាក់ដល់ម៉ាស៊ីនបានយ៉ាងល្អ។ វាក៏អាចកាត់បន្ថយនូវកំដៅស្មាតហ្វូនបានដល់ទៅ 19.5℃ និងសីតុណ្ហភាពនៃ CPU បានដល់ទៅ 25℃ ។
Article image
ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 កាលពីឆ្នាំមុន។ ហើយ Cortex-X4 prime core នៅលើបន្ទះឈីប Snapdragon 8 Gen 3 គឺមានល្បឿនខ្ពស់ដល់ទៅ 3.4GHz។ សម្រាប់ GPU របស់ឈីបនេះ ក៏មានការបង្កើនដល់ទៅ 1GHz ផងដែរ។ ស្មាតហ្វូន Red Magic 9s Pro នេះ គឺមានបំពាក់នូវ large language model សម្រាប់បច្ចេកវិទ្យា AI ដែលមានល្បឿននៃការឆ្លើយតបលឿនត្រឹមតែ 1s ប៉ុណ្ណោះ។ មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្រើនអំពីមុខងារ AI នៅក្នុងពេលបច្ចុប្បន្ននេះនៅឡើយទេ៕