
ថ្មីៗនេះ យើងបានឃើញរូបភាពជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro ដែលទម្លាយអំពីការឌីស្សាញនូវផ្នែកកាមេរ៉ាខាងក្រោយ។ យោងតាមអ្នកទម្លាយម្នាក់នៅលើ Weibo ដែលបង្ហោះនាពេលនេះថ្មីៗនេះ បានទម្លាយរូបភាព AI Renders ថ្មី ដែលមានការឌីស្សាញទៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro ដោយប្ហាញថា ស្មាតហ្វូននេះ មានការបំពាក់នូវកាមេរ៉ាដល់ទៅ 6 គ្រាប់។
ខុសប្លែកពីស្មាតហ្វូន Huawei Mate 70 Pro ដែលប្រើប្រាស់តែមួយពណ៌នោះ សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro គឺនឹងមានការឌីស្សាញផ្នែកខាងក្រោយមានលក្ខណៈជា Dual-Tones (royal blue + light blue) ដែលរំលេចចេញនូវពណ៌កាន់តែស្រស់ស្អាត។ អ្វីដែលប្លែកនោះ គឺទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ មានដល់ទៅ 6គ្រាប់ ដែលផ្នែកខាងឆ្វេងមាន 3 គ្រាប់ និងផ្នែកខាងស្តាំមាន 3 គ្រាប់។

ជាមួយគ្នានេះ រូបភាព Render មួយទៀត ក៏មានការបង្ហាញអំពីស្មាតហ្វូនថ្មីនេះ ជាមួយនឹងពណ៌សដែលមានកាមេរ៉ាចំនួន 4គ្រាប់ និងភ្លើង LED Flash នៅផ្នែកខាងលើផងដែរ។ ស្មាតហ្វូនជំនាន់នេះ មានផ្នែកខាងក្រោយជាមួយនឹងគែមកោងផងដែរ។ នៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ មានប៊ូតុង Power និងប៊ូតុង Volume។ តាមរយៈរូបភាព AI ថ្មីនេះបង្ហាញថា វាពិតជាមានការផ្លាស់ប្តូរខ្លាំងមែនទែនទៅលើស្មាតហ្វូនត្រកូល Huawei Mate 80 Pro នេះ៕
