
OPPO ត្រូវបានគេមើលឃើញថា បាបបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន Find N3 នៅក្នុ្ងងឆ្នាំ 2023 hហើយក៏បានពន្យាពេលមួយឆ្នាំនៅក្នុងប្រកាសចេញជំនាន់ថ្មីរបស់ខ្លួន។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនអាចនឹងប្រកាសចេញនូវ Find N5 ដោយថែមទាំងបញ្ជាក់ថា ម៉ូដែលនេះ គឺជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោក ដែលមានការបំពាក់នូវមុខងារ IPX6, IPX8 និង IPX9 សម្រាប់ការពារជម្រាបទឹក និងធូលី ថែមទៀតផង។ បើទោះបីជាម៉ូដែលនេះ មានកម្រាស់ស្តើង ក៏ដោយ ស្មាតហ្វូននេះ គឺមានថ្មទំហំធំជាងមុន ហើយនិងជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេ ដែលមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ផងដែរ។
ថ្មីៗនេះមានការទម្លាយព័ត៌មានថា អេក្រង់ដែលប្រើប្រាស់នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិននេះ គឺគ្មានឆ្នូតនោះទេ។ ហើយក្រុមហ៊ុននេះក៏មានការប្រៀបធៀបអេក្រង់ស្មាតហ្វូននេះ ជាមួយនិងអេក្រង់របស់ Galaxy Z Fold ជំនាន់ក្រោយផងដែរ។ យោងតាមការបញ្ជាក់នៅពេលនេះ បានអោយដឹងនូវការពិតហើយ គឺអេក្រង់បត់ខាងក្នុងរបស់ស្មាតហ្វូននេះ គ្មានឆ្នូតនោះទេ។
តាមរយៈនៃរូបភាពដែលបង្ហោះនៅលើបណ្តាញ Weibo បង្ហាញថា អេក្រង់ខាងក្នុងរបស់ស្មាតហ្វូនអេក្រង់បត់បាន Find N5 គឺពិតជាគ្មានស្នាមឆ្នូតនោះទេនៅពេលលាអេក្រង់។ បន្ថែមពីនេះ ក៏មានការបង្ហាញនូវអេក្រង់នៅពេលបើក ហើយនិងមានការបញ្ចេញនូវរូបភាពក្នុងប្រអប់លក់រាយថែមទៀតផង។ ពិតជាអស្ចារ្យខ្លាំងមែនទែន។
Find N5 ត្រូវគេរាយការណ៌ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite (7-core) អេក្រង់ទំហំ 6.85-អ៊ីង LTPO កម្រិត 1.5K ហើយនិងមានអេក្រង់ខាងក្រៅធំជាងមុន។ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide lens ហើយនិងមានកាមេរ៉ា periscope telephoto camera ថែមទៀតផត។ នៅលើស្មាតហ្វូននេះមានគាំទ្រនូវកម្លាំងសាក 80W wired និង 50W wireless fast charging, reverse charging, NFC រួមនិងសិនស័រស្កែនម្រាមដៃនៅចំហៀង។

OPPO បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Find N5 នឹងបង្ហាញខ្លួននៅប្រទេសចិន និងទីផ្សារសកលជាមួយគ្នា ដោយខុសគ្នាត្រឹមពេល 2 សប្តាហ៌។
