ស្វែងរកពួកយើង:

រូបភាពផ្លូវការណ៌ Samsung Galaxy S25 Series ត្រូវគេចែកចាយនៅមុនការប្រកាសយប់នេះ

ដោយ

Koun Jab Luffy

22 មករា 2025 04:34 ល្ងាច

អាន 2 នាទី

តាមការគ្រោងទុកក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series របស់ខ្លួននារាត្រីនេះហើយ ដែលនេះ គឺជាស្មាតហ្វូនម៉ូដែលថ្មីថ្នាក់ប្រណិតដែលមនុស្សនជាច្រើននៅទូទាំងពិភពលោកបានទនឹ្ទងរង់ចាំគ្រប់ៗគ្នា។ មុនការសម្ពោធយប់នេះ នៅពេលនេះ មានការទម្លាយចេញនូវរូបភាពផ្លូវការណ៌របស់ស្មាតហ្វូន Galaxy S25, Galaxy S25+,និង Galaxy S25 Ultra នៅលើអនឡាញហើយ។ បើតាមរូបភាពនេះអាចជារូបភាពដែលក្រុមហ៊ុនធ្វើការរៀបចំសម្រាប់ការសម្ពោធនៅ Galaxy Unpacked event យប់នេះ។
តាមរយៈរូបភាពខាងលើនេះ ហាក់បីដូចជាមិនមានការភ្ញាក់ផ្អើលខ្លាំងនោះឡើយដោយសារតែមុននេះ គឺមានការបែកធ្លាយរូបភាពនៅលើអនឡាញជាច្រើនរួចមកហើ។ សម្រាប់រូបភាពដែលបែកធ្លាយនៅថ្ងៃនេះ អាចជារូបភាពផលិតផលតាំងបង្ហាញនៅក្នុងហាងលក់ទូរស័ព្ទមួយ ឬអាចជាហាង official Samsung store ក៏ថាបាន។ បើមើលទៅលើរូបភាពខាងលើនេះអាចបញ្ជាក់បានថា ស្មាតហ្វូន Galaxy S25+ គឺមានគែមស្តើង និងមានអេក្រង់រាបស្មើរ និងមានកាមេរ៉ាមុខមួយគ្រាប់នៅចំកណ្តាលអេក្រង់ទៀតផង។ ស្មាតហ្វូន Galaxy S25 និង Galaxy S25+ មានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយរាងបញ្ឈរ និងមាន rings ជុំវិញ sensor ដែលមើលទៅដូចគ្នាជាមួយ Galaxy Z Fold 6 អញ្ចឹង។
ចំពោះការឌីស្សាញស្មាតហ្វូន Galaxy S25 Ultra ក៏ដូចគ្នាដែរ។ ស្មាតហ្វូន Galaxy S25 និង Galaxy S25+ គឺមានពណ៌ Silver Shadow color ខណៈដែល Galaxy S25 Ultra គឺមានពណ៌ Titanium Black និង Titanium Gray។ ជាមួយគ្នាការទម្លាយរូបភាពនេះ ក៏មានការបង្ហាញពីប្រអប់របស់ Galaxy S25 Series ផងដែរ។ សូមជំរាបថា យប់នេះ Samsung នឹងមានការប្រកាសចេញជាផ្លូវការណ៌ហើយ។ កុំភ្លេចតាមដានជាមួយគ្នា។
រូបភាពផ្លូវការណ៌ Samsung Galaxy S25 Series ត្រូវគេចែកចាយនៅមុនការប្រកាសយប់នេះ