ស្វែងរកពួកយើង:

រូបភាពផ្លូវការណ៍របស់ Denza N9 ដែលជាកំពូលរថយន្ត SUV ថ្នាក់ប្រណិតស៊េរីថ្មី ត្រូវបានទម្លាយចេញ!

ដោយ

Koun Jab Luffy

14 តុលា 2024 09:34 ព្រឹក

អាន 3 នាទី

Article image
កាសពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Denza ដែលជាបុត្រសម្ព័ន្ធរបស់ BYD បានធ្វើការបង្ហាញចេញរូបរាងផ្លូវការណ៍នៃរថយន្តអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Denza N9។ Denza N9 គឺជាកំពូលរថយន្ត Full-side Flagship SUV ស៊េរីថ្មីរបស់ Denza ដែលត្រូវបានផលិតឡើងតាមប្រព័ន្ធស្តង់ដារ e-Platform 3.0 របស់ក្រុមហ៊ុនមេ BYD។ រថយន្តស៊េរីថ្មីនេះត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានផ្លូវការណ៍នៅមុនដំណាច់ឆ្នាំ 2024 នេះជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ និងប្រើប្រព័ន្ធម៉ាស៊ីន Hybrid។
BYD Denza N9 គឺជាម៉ូដែលរថយន្ត SUV ផលិតឡើងដើម្បីធ្វើការប្រគូតប្រជែអទីផ្សារជាមួយនឹងម៉ូដែលដូចជា Li Auto L9 និង Aito M9 ជាដើម។ រូបរាងខាងក្រៅរបស់ BYD Denza N9 មានការឌីស្សាញឡើងប្រកបដោយប្រណិតភាព និងភាពទំនើបទាន់សម័យទាក់ភ្នែកខ្លាំងមែនទែន។ ដោយនៅផ្នែកខាងមុខត្រូវបានរចនាឡើងយ៉ាងទាក់ទាញរំលេចជាមួយចង្កៀងសងខាងជាប្រភេទគុជបីរចនាបែបស្លីមទាន់សម័យជាមួយចង្កៀង Daytime running light រចនាតូចជាបន្ទាត់ស្ថិតនៅខាងក្រោម រួមនឹងស្លាកសញ្ញាក្រុមហ៊ុន Denza នៅកណ្តាល។
Article image
នៅលើកញ្ចក់ដំបូលខាងមុខ (Windshield) ឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR រីកញ្ចក់មើលក្រោយឆ្វេងស្តាំឃើញថាមានការឌីស្សាញបែបសំប៉ែតតូចស្តើងដែលត្រូវបានគេរំពឹងថាអាចជាកញ្ចក់ឌីជីថល។ នៅចំហៀងរថយន្តឃើញថាមានការឌីស្សាញដៃទ្វារលឹបចូល ឬ hidden-door-handle និងយ៉ាងកង់រចនាប្រណិតបែប Multi-spoke trims។
Denza N9 ត្រូវបានគេដឹងថាជាប្រភេទរថយន្តអគ្គិសនី Full-sized SUV ដែលបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនបីដោយក្នុងនោះសម្រាប់ម៉ូទ័រខាងមុខជាប្រភេទ AC asynchronous motor ដែលមានកំលាំង 230kW ឬ 308 សេះ និងប្រព័ន្ធម៉ូទ័រអគ្គិសនីក្រោយទាំងពីរជាប្រភេទ permanent magnet synchronous motor មួយមានកំលាំង 240kW ឬ 322 សេះ។ អ្វីដែលពិសេសសម្រាប់ប្រព័ន្ធម៉ូទ័រខាងក្រោយ គឺដំណើរការឯករាជ្យសម្រាប់ការបញ្ជាកង់រាងៗខ្លួន។
BYD Denza N9 អាចនឹងមានប្រវែង 5.3 ម៉ែត្រ ភ្ជាប់ជាមួយប្រព័ន្ធបញ្ជាក្នុងកាប៊ីនឆ្លាតវៃ Smart cockpit, ភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ advanced assistant driving ក៏ដូចជាមានទូរទឹកកកដែលមានមុខងារត្រជាក់ និងក្តៅថែមទៀតផង។
កាលពីខែសីហា ឆ្នាំ 2023, Denza បានធ្វើការប្រកាសពីគម្រោងផលិតផលក្នុងការប្រកាសចេញរថយន្តថ្មីចំនួន 8 ម៉ូដែលក្នុងរយះពេល 3 ឆ្នាំបន្ទាប់ដោយក្នុងនោះរួមមានរថយន្តប្រភេទ SUV ចំនួនបីម៉ូដែលដូចជា Denza N7, N8 និង N9, ម៉ូដែល Denza D9, រថយន្ត MPV និងរថយន្ត Sedan ចំនួនបីស៊េរីផងដែរ។
Article image
បច្ចុប្បន្នម៉ូដែល Denza N7, N8 និង D9 ត្រូវបានក្រុមហ៊ុនកំពុងធ្វើការប្រកាសចេញលក់នៅលើទីផ្សារផ្លូវការណ៍រួចហើយ។ នៅអំឡុងខែកញ្ញា Denza លក់រថយន្តបានចំនួន 10,299 គ្រឿង កើនឡើងប្រចាំខែប្រមាណ 2.4%។ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ 2024, Denza លក់រថយន្តសរុបបានចំនួន 90,193 គ្រឿង៕