ស្វែងរកពួកយើង:

រូបភាពផ្លូវការណ៍របស់ Huawei Mate 70 ត្រូវបានបង្ហាញចេញហើយ ស្របពេលការបញ្ជាទិញត្រូវបានចាប់ផ្តើមផងដែរ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 05:00 ល្ងាច

អាន 2 នាទី

Article image
ស្មាតហ្វូនកំពូលជំនាន់ថ្មី Huawei Mate 70 Series ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញសម្រាប់រយះពេលមួយសប្តាហ៍ នៅមុនពេលប្រកាសចេញផ្លូវការណ៍មកដល់នាថ្ងៃទី 26 ខែ វិច្ឆិកា សប្តាហ៍ក្រោយនេះ។ គ្រួសារកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងថាមានសមាជិកចំនួន 3 មានដូចជា Huawei Mate 70, Mate 70 Pro និង Mate 70 Pro+ នេះបើតាមប្រភពចេញពីហាងលក់ Vmall។
បើតាមរយះការបង្ហាញនៅលើហាងលក់ Huawei-Online បានឲ្យដឹងថា Mate 70 Series នឹងមានជម្រើសម៉េមូរីចំនួន 5 ទំហំផ្សេងគ្នា និងពណ៌ចំនួន 8 ពណ៌។ តាមរបាយការណ៍បង្ហាញថា ការបញ្ជាទិញមុនសម្រាប់ Huawei Mate 70 Series គឺទទួលបានចំនួន 130,000 គ្រឿង នៅក្នុងរយះពេលប្រមាណ 10 ម៉ោងចាប់ពីការបើកទទួលការ Pre-Order ហើយចំនួនអាចនឹងកើនដល់លានគ្រឿងនៅពេលដលើថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់។ តាមរូបភាព Poster បង្ហាញថា Huawei នៅតែរក្សាស៊ុមជុំវិញរបស់ Mate 70 Series រាងមូលក្តោបគែមដដែល ដោយមិនប្តូរទៅប្រើស៊ុមរាបស្មើរជ្រុងដូចក្រុមហ៊ុនដៃគូប្រជែងរបស់ខ្លួននោះឡើយ។
តាមរូបភាពដដែលបានបញ្ជាក់ថា Huawei Mate 70 Pro គឺមានកញ្ចប់លែនកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ហើយអាចនឹងមានលែន Periscope មួយផងដែរ។ Huawei Mate 70 និង Mate 70 Pro នឹងមានជម្រើសពណ៌ខ្មៅ ស បៃតង និងស្វាយ ជាមួយជម្រើសរ៉េមទំហំ 12GB ហើយនិងជម្រើសម៉េមូរីទំហំ 256GB, 512GB ដល់ 1TB។
Article image
ចំនែកម៉ូដែល Mate 70 Pro+ នឹងមានជម្រើសពណ៌ខ្មៅ និងពណ៌ស ហើយក៏អាចនឹងមានពណ៌ទឹកមាស និងពណ៌ផ្ទៃមាឃផងដែរ។ Huawei Mate 70 Pro+ ក៏នឹងមានជម្រើសរ៉េមទំហំធំបំផុតដល់ 16GB និងម៉េមូរីទំហំ 512GB ដល់ 1TB។ យ៉ាងណាមិញសម្រាប់តម្លៃរបស់បងប្អូន Mate 70 Series ក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ៕