ស្វែងរកពួកយើង:

រូបភាពផ្លូវការ និងលក្ខណៈសម្បត្តិ OPPO Reno 15 Series ត្រូវបានទម្លាយហើយ

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2025 09:37 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន OPPO បានបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសចេញជាផ្លូវការទៅលើស្មាតហ្វូនស៊េរីថ្មី Reno 15 Series នៅក្នុងប្រទេសចិនហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មី Reno 15 និង Reno 15 Pro នៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះ។ នៅក្នុងរបាយការណ៍ជាច្រើន បានអោយដឹងថា ស្មាតហ្វូនថ្មីនេះអាចនឹងមានម៉ូដែល Reno 15 Mini ដែលមានការឌីស្សាញរូបរាងស្តើង និងតូចក្នុងការប្រើប្រាស់។
នៅមុនការប្រកាសជាផ្លូវការនេះ ស្មាតហ្វូនម៉ូឌែល Standard និង Pro ក៏ស្ថិតនៅក្នុងបញ្ជីហាង Online Store របស់ក្រុមហ៊ុន OPPO នៅក្នុងប្រទេសចិនផងដែរ។ នៅក្នុងបញ្ជីផ្លូវការនេះ ក៏មានការទម្លាយអំពីរូបភាព ពណ៌ និងម៉េមូរីរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន OPPO Reno 15 នេះ នឹងមាន 3 ពណ៌គឺ  Starlight Bow, Aurora Blue និង Canele Brown។ ស្មាតហ្វូននេះ មានច្រើនទំហំគឺ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB ។
Article image
Article image
នៅក្នុងបញ្ជី Pre-Order របស់ស្មាតហ្វូន OPPO Reno 15 Pro នេះ មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានពណ៌ Starlight Bow, Honey Gold និង Canele Brown។ ស្មាតហ្វូននេះ នឹងមានទំហំ 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB។
Article image
ក្រុមហ៊ុន OPPO នៅមិនទាន់ទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Reno 15 និង Reno 15 Pro។ របាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.59 អ៊ីង និង 6.78 អ៊ីង OLED 1.5K displays។ ស្មាតហ្វូន Reno 15 Pro នេះ មានថាមពលថ្មទំហំ 6,300mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។
Article image
ខណៈពេលនេះមិនទាន់មានការទម្លាយអំពីទំហំថ្មរបស់ស្មាតហ្វូន Reno 15 នោះទេ។ ស្មាតហ្វូនជំនាន់ថ្មីនេះដំណើរការនូវ Android 16 និង ColorOS 16។ ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវបន្ទះឈីប Dimensity 8450 SoC ។
Article image
កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Reno 15 Series នេះ មានកាមេរ៉ាគោលទំហំ 200MP Samsung HP5, 50MP Ultra-Wide និង 50MP Periscope Telephoto។ ស្មាតហ្វូនទាំងពីរនេះ នឹងមានគែមធ្វើពីលោហធាតុ និង IP68/69 សម្រាប់ការពារធូលី និងទឹកថែមទៀតផង៕
រូបភាពផ្លូវការ និងលក្ខណៈសម្បត្តិ OPPO Reno 15 Series ត្រូវបានទម្លាយហើយ