
ថ្មីៗនេះ ក្រុមហ៊ុន Redmi បានប្រកាសថា ខ្លួននឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់់ថ្មី Redmi Turbo 3 នៅថ្ងៃទី 11 ខែមេសាខាងមុខនេះហើយ ដែលស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា គឺស្មាតហ្វូនជំនាន់ទី 2 របស់ក្រុមហ៊ុន Xiaomi ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 បន្ទាប់ពីស្មាតហ្វូន Xiaomi Civi 4 Pro គឺជាម៉ូដែលប្រើឈីបនេះដំបូងគេ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវព័ត៌មានរូបភាពជាច្រើនរបស់ស្មាតហ្វូននេះ ដោតយថែមទាំងមានការបញ្ជាក់ពីការឌីស្សាញរូបរាងបានច្បាស់មែនទែន។
ដូចអ្វីដែលគ្រប់គ្នាបានឃើញអញ្ចឹង រូបភាពស្មាតហ្វូននេះ បានបង្ហាញថា ស្មាតហ្វូន Redmi Turbo 3 នឹងមានការឌីស្សាញគែមជុំវិញអេក្រង់មានកម្រ៉ាស់ស្តើងខ្លាំងមែនទែន គឺកម្រិត ultra-thin bezels នៅគ្រប់ជ្រុងទាំង 4 តែម្តង។ ស្មាតហ្វូននេះគែមជុំវិញរាបស្នើត និងមានកម្រ៉ាស់ត្រឹមតែ 7.8mm និងមានទម្ងន់ 179 grams។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Turbo 3 មានការបំពាក់នូវឧបាល័រភ្លោះថែមទៀតផង។ នៅលើស្មាតហ្វូននេះ ក៏នឹងមានមុខងារ IR blaster ស្ថិតនៅជ្រុងខាងលើ។

ក្រៅពីពណ៌ដែលបង្ហាញនៅលើរូបភាពខាងលើនេះ ស្មាតហ្វូន Turbo 3 ក៏នឹងមានពណ៌បៃតងផងដែរ។ ជាមួយនិងបន្ទះឈីប Snapdragon 8s Gen 3 នេះ ស្មាតហ្វូន Turbo 3 ក៏នូវមានរ៉េមទំហំ 16GB នឹងអង្គចងចាំទំហំ 1TB ផងដែរ។ Turbo 3 នឹងប្រើរ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0។

សូមជំរាបថា កន្លងមក មានរបាយការណ៌ថា Redmi Turbo 3 នឹងមានអេក្រង់ទំហំ 6.67-អ៊ីង OLED បង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនៅលើស្បែក HyperOS ផ្អែកលើ Android 14 រួមនឹងថ្មទំហំ 5,000mAh ដែលគាំទ្រដោយកម្លាំងសាក 90W fast charging។ Redmi Turbo 3 អាចនឹងមានកាមេរ៉ាមុខទំហំ 20-megapixel camera និងកាមេរ៉ាក្រោយទំហំ 50-megapixel Sony IMX882 និងគ្រាប់ទីពីរមានទំហំ 8-megapixel IMX355 ultra-wide lens ហើយនិងទីបីមានទំហំ 2-megapixel macro។
