ស្វែងរកពួកយើង:

រូបភាពពិត OPPO Find X9 Ultra ត្រូវបានទម្លាយចេញជាមួយថ្ម 7,050mAh និងកម្លាំងសាក 100W charging

ដោយ

ជុំ ប៉េងលីន

04 មេសា 2026 11:51 ថ្ងៃត្រង់

អាន 2 នាទី

Article image

នៅពេលនេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវព័ត៌មានសំខាន់ៗ ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល OPPO Find X9-Series របស់ខ្លួនដែលមានដូចជា Find X9 Ultra និង Find X9s Pro ហើយ ខណៈដែលការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនទាំងពីរនេះ នឹងធ្វើឡើងនៅថ្ងៃទី 21 ខែមេសាខាងមុខ។ ទៅលើការឌីស្សាញរូបរាងរបស់ម៉ូដែលថ្មីនេះ គឺមានម៉ូឌុលកាមេរ៉ាធំជាងម៉ូដែលមុន។ 
រូបភាពពិត OPPO Find X9 Ultra ត្រូវបានទម្លាយចេញជាមួយថ្ម 7,050mAh និងកម្លាំងសាក 100W charging នៅពេលនេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវព័ត៌មានសំខាន់ៗ ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល OPPO Find X9-Series របស់ខ្លួនដែលមានដូចជា Find X9 Ultra និង Find X9s Pro ហើយ ខណៈដែលការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនទាំងពីរនេះ នឹងធ្វើឡើងនៅថ្ងៃទី 21 ខែមេសាខាងមុខ។ ទៅលើការឌីស្សាញរូបរាងរបស់ម៉ូដែលថ្មីនេះ គឺមានម៉ូឌុលកាមេរ៉ាធំជាងម៉ូដែលមុន។
សម្រាប់ការបែកធ្លាយថ្មីរបស់ Find X9 Ultra នៅលើបណ្តាញ Weibo នៅពេលនេះ គឺបានបង្ហាញពីការឌីស្សាញថ្មីទៅលើរូបរាងទាំងមូលហើយ ដោយស្មាតហ្វូននេះ គឺមានម៉ូឌុលកាមេរ៉ាមើលទៅធំជាងមុន ដោយនៅក្នុងនោះ គឺមានការរៀបចំនូវសិនស័រមើលទៅស៊ីគ្នាតែម្តង។

ស្មាតហ្វូន Find X9 Ultra នឹងមានកាមេរ៉ាគោលដែលគាំទ្រដោយសិនស័រ Sony LYT-901 ទំហំ 200MP និងមួយគ្រាប់ទៀតទំហំ 50MP ultra-wide lens ខណៈដែលកាមេរ៉ា Periscope ពីរគ្រាប់ទៀត មានទំហំ 200MP គាំទ្រដោយសិនស័រ OmniVision OV52A lens ហ៊្សូម 3x optical zoom និងកាមេរ៉ាទំហំ 50MP Samsung JN5 ហ៊្សូមបាន 10x optical zoom។ នៅក្នុងនោះក៏មានកាមេរ៉ា 3.2MP ដែលជាសិនស័រ Multispectral សម្រាប់ជំនួយទៅលើពណ៌ផងដែរ។

ជាមួយគ្នានេះនៅលើផ្នែកខាងក្រោយនេះ ក៏មានការឌីស្សាញចេញពីស្បែក ដែលមានពីរជំម្រើស dual-tone ដាច់ពីគ្នាផងដែរ ដោយផ្នែកខាងលើមានអំពូល LED flash ហើយនិងឡូហ្កូ Hasselblad ខណៈដែលខាងក្រោមមានឡូហ្កូ OPPO។

ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ Digital Chat Station បានបន្ថែមថា នៅលើ Find X9 Ultra នឹងមានថ្មទំហំ 7,050mAh ដូចគ្នាទៅនឹងរបាយការណ៌មុននេះដែរ។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូននេះក៏មាន Bionic Vibration Motor និងឧបាល័រពីរគ្រាប់ ហើយនិងកម្លាំងសាក 100W wired charging, រួមនិង 50W wireless charging។

គួរបញ្ជាក់ផងដែរថា នៅលើ Geekbench កន្លងមកធ្លាប់បានបញ្ជាក់ថា នៅលើស្មាតហ្វូនថ្មីនេះ គឺនឹងមានការប្រើប្រាស់ឈីប Snapdragon 8 Elite Gen 5 ខណៈដែលអេក្រង់មានទំហំ 6.82 អ៊ីង AMOLED screen កម្រិត 2K resolution គាំទ្រដោយល្បឿន 144Hz refresh rate.
រូបភាពពិត OPPO Find X9 Ultra ត្រូវបានទម្លាយចេញជាមួយថ្ម 7,050mAh និងកម្លាំងសាក 100W charging