ស្វែងរកពួកយើង:

រូបភាពស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ Nubia មានការឌីស្សាញយ៉ាងទាក់ទាញខ្លាំងមែនទែន

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2025 09:41 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Nubia បានត្រៀមខ្លួននៅក្នុងការពង្រីកទីផ្សារទៅលើស្មាតហ្វូនបត់បានរបស់ខ្លួនដែរហើយបន្ទាប់ពីក្រុមហ៊ុនជាច្រើនបានទទួលជោគជ័យនៅលើទីផ្សារ។ យោងតាមការបែកធ្លាយថ្មីមួយចេញពីលោក Evan Blass ថ្មីៗនេះ គឺបានទម្លាយនូវស្មាតហ្វូនថ្មីចំនួន 2 ដែលក្នុងនោះមានដូចជាស្មាតហ្វូនបត់បានទម្រង់ Book-Style Foldable និងមួយទៀតជាចប្រភេទ Clamshell Series។
សូមជំរាបថា កន្លងមក ក្រុមហ៊ុន Nubia ធ្លាប់បានបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានតែមួយម៉ូដែលប៉ុណ្ណោះ នោះគឺជាប្រភេទ Flip-Style។ ប៉ុន្តែសម្រប់ពេលនេះ ក្រុមហ៊ុន បានត្រៀនបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Nubia Fold ដែលមានទម្រង់ Book-Style ថែមទៀតហើយ ដោយម៉ូដែលនេះ នឹងមកប្រជែងជាមួយនឹងស្មាតហ្វូន Galaxy Z Fold 7 របស់ក្រុមហ៊ុន Samsung។ តាមអ្នកទម្លាយរូបនេះ គឺបានបង្ហាញនូវការឌីស្សាញរបស់ស្មាតហ្វូនបត់បាន Book-Style Foldable នេះហើយ ដោយនៅលើអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុងមានរន្ធ Punch-Hole Selfie ខណៈដែលផ្នែកខាងក្រោមមាន  Speakers, Microphones, SIM tray និង USB-C port។
Article image
សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Nubia Flip 3 គឺមានការប្រើប្រាស់នូវការឌីស្សាញអេក្រង់ខាងក្រៅថ្មីប្លែកពីជំនាន់ទី 1 ដែលមានអេក្រង់មូល និងជំនាន់ទី 2 ដែលមានអេក្រង់រាងចតុកោណកែង។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi Mix Flip 2 ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានបំពាក់នូវ Dual-LED flash។ ក្រុមហ៊ុន Nubia អាចនឹងបង្ហាញស្មាតហ្វូននេះ នៅមុនដំណាច់ឆ្នាំ 2025 ឬដើមឆ្នាំ 2026 ខាងមុខនេះ៕