
នៅមុនការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នៅខែក្រោយ នៅថ្ងៃនេះ ការឌីស្សាញ និងមុខងារជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ បានបែកធ្លាយនៅលើអ៊ីនធឹណិតថែមទៀតហើយ។ ថ្មីៗនេះ ក៏មានការបង្ហាញនូវរូបភាព wallpapers ការឌីស្សាញផ្នែកខាងមុខ និងពណ៌របស់ស្មាតហ្វូននេះថែមទៀតផង។ យោងតាមអ្នកទម្លាយ Evan Blass (@evleaks) នៅពេលនេះ ក៏ទើបតែបញ្ចេញនូវរូបភាពជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25+ និង Galaxy S25 Ultra ផងដែរ។ អ្នកទម្លាយរូបនេះ ក៏បានលើកឡើងអំពីឈ្មោះរបស់ពណ៌នៃស្មាតហ្វូន Galaxy S25 Series នេះផងដែរ។
តាមរយៈរូបភាពនេះ ស្មាតហ្វូន Galaxy S25+ នឹងបន្តក្នុងការប្រើប្រាស់នូវជ្រុងមូល និងគែម Bezels ស្តើងដូចទៅនឹងស្មាតហ្វូន Galaxy S24+ ផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S25 Ultra គឺមានគែមជុំវិញមានរាមូលបន្តិច គឺមិនដូចជា Galaxy S24 Ultra នោះទេ។ ការប្រើប្រាស់នូវគែំមូលទៅលើស្មាតហ្វូន Galaxy S25 Ultra នេះធ្វើអោយស្មាតហ្វូននេះងាយស្រួលកាន់នៅក្នុងដៃនិងប្រើប្រាស់។ រូបភាពនេះក៏មានការបង្ហាញនូវ wallpapers របស់ស្មាតហ្វូន Galaxy S25+ និង Galaxy S25 Ultraផងដែរ។

ខាងក្រោមនេះ គឺជាពណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series:
-Galaxy S25 & Galaxy S25+ នឹងមានជម្រើសពណ៌ Blue Black, Coral Red, Icy Blue, Mint, Navy, Pink Gold និង Silver Shadow។
-Galaxy S25 Ultra នឹងមានជម្រើសពណ៌ Titanium Black, Titanium Gray, Titanium Jade Green, Titanium Jet Black, Titanium Pink Gold, Titanium Silver Blue និងពណ៌ Titanium White Silver។
