ស្វែងរកពួកយើង:

រូបភាព និងលក្ខណៈសម្បត្តិសំខាន់ៗរបស់ realme 16 ត្រូវបានគេចែកចាយនៅក្នុងប្រទេសវៀតណាមហើយ

ដោយ

Koun Jab Luffy

16 មករា 2026 10:33 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយរូបភាព និងលក្ខណៈសម្បត្តិទូទៅ realme 16 ត្រូវបានគេចែកចាយនៅក្នុងប្រទេសវៀតណាម ដោយបង្ហាញយ៉ាងច្បាស់ទៅលើការឌីស្សាញស្មាតហ្វូនជំនាន់ថ្មី។ realme 16 មានម៉ូឌុលកាមេរ៉ារាងក្រោយផ្តេក ដែលស្រដៀងគ្នាទៅនឹង Google Pixel ហើយនិង iPhone Air ដែលទើបនឹងប្រកាសចេញកាលពីពេលថ្មីៗនេះអញ្ចឹង។ អ្វីដែលខុសគ្នានោះ គឺក្រុមហ៊ុន realme បានបន្ថែមនូវអេក្រង់តូចមួយនៅខាងក្រោយ សម្រាប់អោយអ្នកប្រើប្រាស់អាចថតរូបសែលហ្វីដោយកាមេរ៉ាក្រោយ។
ជាមួយនិងការបែកធ្លាយនេះ គឺមានការបង្ហាញទៀតថា realme 16 គឺមានអេក្រង់ទំហំ 6.57 អ៊ីងកញ្ចក់ AMOLED display បង្ហាញចេញបានកម្រិត Full HD+ resolution និងមានការគាំទ្រដោយល្បឿន 120Hz refresh rate ហើយអេក្រង់នេះ គឺមានពន្លឺខ្ពស់ដល់ទៅ 4,500nits of peak brightness ដែលផ្តល់នូវការបង្ហាញបានច្បាស់ បើទោះបីជាស្ថិតនៅក្រោមពន្លឺថ្ងៃក៎ដោយ។ ជាមួយគ្នានេះនៅលើអេក្រង់នេះ ក៏មានមកជាមួយនូវស្រទាប់កញ្ចក់ AGC DT-Star D+ shield glass រួមនិងសិនស័រស្កែនម្រាមដៃជំនាន់ថ្មីទៀតផង។
ស្មាតហ្វូន realme 16 មានកាមេរ៉ាមុខទំហំ 50MP សម្រាប់ថតរូប និងវីដអូ ខណៈដែលកាមេរ៉ាក្រោយ 2 គ្រាប់ គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 2MP។ នៅលើបញ្ជីនេះថែមទាំងមានការបង្ហាញថា ស្មាតហ្វូននេះរត់នៅលើ Android 16 ចេញពីប្រអប់តែម្តង។ realme 16 ដំណើរការនៅលើឈីប MediaTek Dimensity 6400 Turbo និងមានរ៉េម 8GB ឬ 12GB ហើយនិងមានអង្គចងចាំ 256GB។ ស្មាតហ្វូននេះមានថ្មទំហំ 7,000mAh គាំទ្រដោយកម្លាំងសាក 60W fast charging។
Article image
realme 16 មានការបំពាក់នូវ Wi-Fi, Bluetooth 5.3, NFC, an IR blaster និងរន្ធ USB-C port ហើយនិងមានកម្រ៉ាស់ 8.1mm និងទម្ងន់ 183 grams។ អ្វីដែលពិសេសគឺមានការតម្លើងនូវបច្ចេកវិទ្យា IP66, IP68, IP69 និង IP69K សម្រាប់ការពារទឹក និងធូលីផងដែរ។ realme 16 នឹងមានទំហំ 8GB+256GB និង 12GB+256GB ហើយនឹងមានពណ៌ Air Black និង Air White។ ស្មាតហ្វូននេះ នឹងមានលក់នៅថ្ងៃទី 2 ខែកុម្ភៈខាងមុខនេះហើយ។
រូបភាព និងលក្ខណៈសម្បត្តិសំខាន់ៗរបស់ realme 16 ត្រូវបានគេចែកចាយនៅក្នុងប្រទេសវៀតណាមហើយ