ស្វែងរកពួកយើង:

រូបភាព និងលក្ខណៈសម្បត្តិ Galaxy M55 ត្រូវបានទម្លាយចេញហើយមិនដូចគ្នាជាមួយ Galaxy A55 នោះទេ

ដោយ

Koun Jab Luffy

23 មីនា 2024 01:46 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy M55 5G ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅក្នុងពេលឆាប់ៗនេះហើយ ស្របពេលដែលការទម្លាយចេញនៅពេលនេះ គឺមានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ រួមជាមួយនិងការបញ្ជាក់ពីរូបភាពរបស់ស្មាតហ្វូនថ្មីនេះថែមទៀតផង។
បើតាមការបញ្ជាក់ខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី M55 គឺនឹងមានការបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង កម្រិត FHD+ ល្បឿន 120 Hz Super AMOLED+ screen និងមានគែមអេក្រង់ bezels ស្តើង និងមានកម្រិតពន្លឺ 1,000-nit peak refresh rate ថែមទៀតផង។ ស្មាតហ្វូនថ្មីនេ មានជម្រើសពណ៌បៃតងស្រាល light green និងពណ៌ខ្មៅ black ដូចអ្វីដែលអ្នកបានឃើញនេះអញ្ចឹង។ បើតាមការព្យាករណ៌នោះ ក្រុមហ៊ុន Samsung អាចនឹងមានជម្រើសពណ៌ផ្សេងទៀតផងដែរ។
ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP មានមុខងារ OIS, និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 2MP macro។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP។ សម្រាប់ថាមពលថ្មវិញ នៅលើស្មាតហ្វូនថ្មីនេះ គឺមានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 45W fast wired charging។ ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 7 Gen 1 SoC រ៉េមទំហំ 12GB និងអង្គចងចាំទំហំ 128GB ឬ 256GB ព្រមទាំងមានរន្ធដោតបន្ថែមមេម៉ូរីកាត microSD ទំហំ 1TB។ ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។
ស្មាតហ្វូន M55 ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងបង្ហាញវត្តមានជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែកមុខកម្មវិធី One UI 6។ ស្មាតហ្វូននេះ នឹងផ្តល់នូវការអាប់ដែតប្រព័ន្ធប្រតិបិត្តិការ 5 ឆ្នាំ និងប្រព័ន្ធសុវត្ថិភាព 5 ឆ្នាំ។ ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ជាមួយនិងស៊ីមកាតពីរ Bluetooth 5.2 និងបច្ចេកវិទ្យា NFC។
រូបភាព និងលក្ខណៈសម្បត្តិ Galaxy M55 ត្រូវបានទម្លាយចេញហើយមិនដូចគ្នាជាមួយ Galaxy A55 នោះទេ