ស្វែងរកពួកយើង:

រោងចក្រផលិតអាគុយអគ្គិសនី Tesla Shanghai នឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៅថ្ងៃ 11 ខែកុម្ភៈនេះ

ដោយ

Koun Jab Luffy

06 កុម្ភៈ 2025 10:58 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីពី carnewchina នៅថ្ងៃនេះ បានបញ្ជាក់ថា រោងចក្រ Tesla Shanghai នឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៅថ្ងៃ 11 ខែកុម្ភៈខាងមុខនេះហើយ។ រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកាំងមួយនេះ គឺបានបញ្ចប់ការសាងសង់នៅក្នុងរយៈពេល 7 ខែ ហើយនឹងបានបើកដំណើរការសាកល្បងនូវសង្វាក់ផលិតកម្មរបស់ខ្លួនកាលពីចុងឆ្នាំ 2024 កន្លងទៅនេះ។ បើតាមការបញ្ជាក់មុននេះបាននិយាយថា នេះគឺជារោងចក្រផលិតនូវអាគុយអគ្គិសនីដំបូងគេបំផុតរបស់ក្រុមហ៊ុននេះ ដែលមានមូលដ្ឋាននៅក្រៅសហរដ្ឋអាមេរិក។
សូមជំរាបថា ក្រុមហ៊ុន Tesla បានប្រកាសចាប់ផ្តើមសាងសង់រោងចក្រ Megafactory plant នេះ នៅខែឧសភាឆ្នាំ 2024។ សូមកុំច្រំឡំគ្នាជាមួយនិង Tesla Shanghai Gigafactory ដោយរោងចក្រនេះ គឺមានការផ្តោតតែទៅលើការផលិតនូវអាគុយថាមពអគ្គិសនីដែលក្រុមហ៊ុននេះហៅថា Megapacks តែប៉ុណ្ណោះ។ តាមដំណឹងចុងក្រោយនិយាយថា សង្វាក់ផលិតកម្មទ្រង់ទ្រាយធំ នឹងចាប់ផ្តើមនៅដើមត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ ដែលមានគោលដៅផលិតអាគុយចំនួន 10,000 គ្រឿង ក្នុងមួយឆ្នាំ។
Article image
យោងតាមការចេញផ្សាយរបស់ Xinhua ដែលជាមានម្ចាស់ជា Shanghai Securities News នោះបាននិយាយថា រោងចក្រ Shanghai Megafactory នេះ គឺមានទីតាំងស្ថិតនៅស្រុក Lingang នៃតំបន់ Pudong ក្នុងទីក្រុង Shanghai ហើយនឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៃថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះហើយ។ រោងចក្រនេះ នឹងមានការបង្កើនការផលិតនៅកំឡុងនៃការចាប់ផ្តើមតែម្តង ហើយសម្រាប់អតិថិជនដំបូង Tesla Megafactory នេះ គឺក្រុមហ៊ុន Shanghai Lingang Economoic Development Group។ ដៃគូរទាំងពីរចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីខែឧសភាកាលពីឆ្នាំមុនរួចហើយ។
Article image
រោងចក្រផលិតអាគុយអគ្គិសនី Tesla Shanghai នឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៅថ្ងៃ 11 ខែកុម្ភៈនេះ