ស្វែងរកពួកយើង:

លក្ខណៈពិសេសៗនៅលើ vivo X200 Ultra ត្រូវបានលាតត្រដាង

ដោយ

Koun Jab Luffy

14 មីនា 2025 11:15 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន vivo បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូន Flagship ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ម៉ូដែល X200 Ultra ហើយ។ មានការរំពឹងថា នឹងបង្ហាញចេញស្មាតហ្វូននេះនៅក្នុងប្រទេសចិននៅចន្លោះ នាពាក់កណ្តាល ឬចុងខែមេសាខាងមុខនេះ ខណៈដែលពេលនេះ ស្មាតហ្វូននេះ បានចាប់ផ្តើមមានការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន និយាយពីលក្ខណៈសម្បតត្តិទូទៅបណ្តើរៗហើយ។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះ បាននិយាយថា ក្រុមហ៊ុន vivo អាចនឹងផ្តោតទៅលើការពង្រឹងទៅលើបន្ទះឈីប AI Imaging ហើយនិងមានការប្រើប្រាស់នូវ Action Button ផងដែរ។
ការឌីស្សាញ និងអេក្រង់
ប្រសិនបើការបែកធ្លាយនេះ គឺជាការពិតនោះ ស្មាតហ្វូន X200 Ultra ថ្មីនេះ នឹងមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវ camera island មូលធំនៅខាងក្រោយជាមួយនឹងសេនស័រចំនួន 3គ្រាប់ និងភ្លើង LED Flash នៅផ្នែកខាងលើខាងស្តាំ។ ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញជាមួយនឹងអេក្រង់គែមកោង ហើយនិងការប្រើប្រាស់នូវរន្ធ punch-hole នៅផ្នែកខាងមុខសម្រាប់កាមេរ៉ា selfie។ ស្មាតហ្វូនជំនាន់ថ្មី X200 Ultra នេះ នឹងប្រើប្រាស់នូវ Action Button ដែលស្ថិតនៅលើគែមផ្នែកខាងស្តាំ សម្រាប់ចូលទៅកាន់កាមេរ៉ា និងវីដេអូបានលឿន។ ស្មាតហ្វូន X200 Ultra នឹងមានអេក្រង់ទំហំ 6.8-អ៊ីង កម្រិត 2K 8T OLED panel គាំទ្រជាមួយនឹងកម្រិត 120Hz LTPO refresh rate ។
កម្លាំងម៉ាស៊ីនខ្លាំងក្លា
ខុសប្លែកពីស្មាតហ្វូន X200 និង X200 Pro ដែលនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400 នោះ ស្មាតហ្វូនម៉ូឌែល Ultra នេះ នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite។ ក្រុមហ៊ុន vivo អាចនឹងប្រើប្រាស់នូវយុទ្ធសាស្រ្តស្រដៀងគ្នាទៅនឹងឆ្នាំមុននេះផងដែរ។  បន្ទះឈីបនេះ នឹងមានការអមដំណើរដោយរ៉េមទំហំធំដល់ទៅ 24GB LPDDR5X RAM និងអង្គចងចាំ 2TBUFS 4.0។ សម្រាប់មានថាមពលថ្ម គឺមានទំហំ 6,000mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W wired charging ហើយនិងបច្ចេកវិទ្យាសាក 50W wireless charging។
កាមេរ៉ាដ៏ខ្លាំងក្លា
ស្មាតហ្វូនស៊េរីថ្មី X200 Ultra នេះ នឹងមានកាមេរ៉ាគោលទំហំ 50MP Sony LYT-818 និងកាមេរ៉ា Telephoto ទំហំ 200MP ដែលគាំទ្រជាមួយនឹងកែវ 85mm focal length ខណៈដែលកាមេរ៉ាទីបីមានទំហំ 50MP macro telephoto lens។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP។ ស្មាតហ្វូន X200 Ultra នេះ ទ្រទ្រង់នូវការថតវីដេអូបានកម្រិត 4K recording នៅក្នុងល្បឿន 120fps នៅគ្រប់កាមេរ៉ាទាំងអស់ ហើយបន្ថែមពីនេះ ក៏នូវមានការប្រើប្រាស់នូវបន្ទះឈីប A1 imaging chip ជំនាន់ថ្មីរបស់ក្រុមហ៊ុន Vivo ដែលមានការនាំយកនូវមុខងារថ្មីៗជាច្រើនដូចជា  Live Photo mode និង 5-axis stabilization ទៀតផង។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ការបែកធ្លាយចុងក្រោយនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Vivo ក៏អាចនឹងសហការជាមួយនឹងក្រុមហ៊ុន Fujifilm ក្នុងការពង្រឹងទៅលើ image processing និងកូល័រថែមទៀត។
ក្រៅពីសមត្ថភាពនៃការថតរូបភាពដ៏ខ្លាំងក្លានេះ ស្មាតហ្វូន X200 Ultra នេះគឺមានមុខងារពិសេសជាច្រើនដូចជា៖
•IP68/IP69 សម្រាប់ការពារទឹក និងធូលី
•NFC និងសេនស័រ ultrasonic fingerprint sensor
•ការទ្រទ្រង់នូវ Satellite
•ប្រព័ន្ធ Bluetooth 5.4 និង  infrared remote control
Article image
កាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន  X200 Ultra នេះនឹងបង្ហាញខ្លួននៅក្នុងខែមីនា ឬ មេសាឆ្នាំ 2025 នេះ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារណាមួយដែលបានកំណត់ផងដែរ៕
លក្ខណៈពិសេសៗនៅលើ vivo X200 Ultra ត្រូវបានលាតត្រដាង