ស្វែងរកពួកយើង:

លក្ខណៈពិសេស vivo X300 Ultra ត្រូវបានទម្លាយច្បាស់ហើយ! មុនការប្រកាសចេញជាផ្លូវការណ៍

ដោយ

ជុំ ប៉េងលីន

27 មីនា 2026 07:43 ព្រឹក

អាន 2 នាទី

Article image

នៅមុនការដាក់សម្ពោធជាផ្លូវការណ៌នៅសប្តាហ៌ក្រោយនេះ ក្រុមហ៊ុន vivo បានបន្តទមា្លយចេញនូវលក្ខណៈពិសេសៗជាច្រើននៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra ហើយនឹងមានការបញ្ជាក់ពីចំណុចសំខាន់មួយចំនួនរបស់ស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូនលំដាប់ Flagship នេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនៅលើទីផ្សារជាមួយនិង vivo X300s និង vivo Pad6 Pro។ 
លក្ខណៈពិសេស vivo X300 Ultra ត្រូវបានទម្លាយមុនការប្រកាសចេញជាផ្លូវការណ៍ នៅមុនការដាក់សម្ពោធជាផ្លូវការណ៌នៅសប្តាហ៌ក្រោយនេះ ក្រុមហ៊ុន vivo បានបន្តទមា្លយចេញនូវលក្ខណៈពិសេសៗជាច្រើននៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra ហើយនឹងមានការបញ្ជាក់ពីចំណុចសំខាន់មួយចំនួនរបស់ស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូនលំដាប់ Flagship នេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនៅលើទីផ្សារជាមួយនិង vivo X300s និង vivo Pad6 Pro។
យោងតាមលោក Han Boxiao ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo នៅថ្ងៃនេះ គឺបានចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្មីនេះនៅលើ Weibo ហើយដោយបង្ហាញថា vivo X300 Ultra នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងមានការគាំទ្រដោយអេក្រង់រាបស្មើរ កម្រិត 2K និងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការប្រើប្រាស់នូវកម្លាំងសាក 100W wired និង 40W wireless charging ខណៈដែលថាមពលថ្មនៅមិនទាន់បញ្ជាក់ទេ តែគេជឿជាក់ថា នឹងទំហំ 6,600mAh។

Article image
ជាមួយនិងការពង្រឹងទៅលើកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ស្មាតហ្វូននេះ ត្រូវបានគេឌីស្សាញជាមួយនិងកម្រ៉ាស់ 8.19mm។ គួរបញ្ជាក់ថា កន្លងមក vivo ធ្លាប់មានការបញ្ជាក់រួចហើយថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នឹងមានកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតទំហំ 200MP Periscope Telephoto ខណៈដែលមួយគ្រាប់ទៀតមានទំហំ 50MP ultrawide។ ស្មាតហ្វូននេះ ក៏នឹងមានជម្រើសពណ៌ថ្មី និងសម្លេងល្អជាងមុន រួមនិងការតម្លើងនូវ haptic feedback motor ថ្មី ក៏ដូជា Teleconverter lenses ចំនួន 2 គ្រាប់ផងដែរ។ vivo X300 Ultra នឹងមានជម្រើស 3 ពណ៌ ហើយអាចនឹងប្រកាសចេញនៅលើទីផ្សារសកលផងដែរ។
លក្ខណៈពិសេស vivo X300 Ultra ត្រូវបានទម្លាយច្បាស់ហើយ! មុនការប្រកាសចេញជាផ្លូវការណ៍