ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិកាមេរ៉ានៅលើ OPPO Find X8 Ultra ត្រូវទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

31 មីនា 2025 01:46 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានមុននេះ បាននិយាយថា ក្រុមហ៊ុន OPPO កំពុងតែត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Find X8 Ultra នៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមេសានេះ ជាមួយនឹងផលិតផលជាច្រើនទៀតដូចជា OPPO Find X8s, Pad 4 Pro tablet, Watch X2 Mini និង Enco Free 4 earbuds។ ស្មាតហ្វូន OPPO Find X8 Ultra បានក្លាយជាប្រធានបទដ៏ធំបំផុតសម្រាបអ្នកតាមដាននានា ខណដែលការបែកធ្លាយថ្មីនេះ ក៏បញ្ចេញនូវរូបភាពពិតៗរបស់ស្មាតហ្វូននេះដែរ។ បើមើលទៅលើការបែកធ្លាយថ្មីចេញពីអ្នកទម្លាយ Digital Chat Station ពេលនេះ ក៏បានបង្ហាញអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។
តាមការបញ្ជាក់ចេញពី Digital Chat Station អោយដឹងថា ស្មាតហ្វូន OPPO Find X8 Ultra នេះ នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលកាមេរ៉ាគោលមានសិនស័រទំហំ 50MP LYT900 (ឡែន 23mm, Aperture f/1.8), និងគ្រាប់ទីពីរជាប្រភេទ JN5 ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 50MP LYT700 periscope telephoto គាំទ្រជាមួយនឹង 3x zoom (70mm, f/2.1) រួមនិងនិងទីបួនទំហំ 50MP LYT600 periscope telephoto គាំទ្រជាមួយនឹង 6x zoom (135mm, f/3.1)។ សូមជំរាវថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវ Dual-Periscope Zoom ដែលអាចចាប់ពន្លឺបានល្អជាងស្មាតហ្វូន Find X7 Ultra ទៀតផង។
Article image
បើនិយាយអំពីកាមេរ៉ា Selfies នៅលើស្មាតហ្វូននេះវិញ គឺមានការបំពាក់កាមេរ៉ាខាងមុខទំហំ 32MP។ ក្រុមហ៊ុន OPPO ក៏នឹងប្រើប្រាស់នូវ “Super Crystalline Blue Glass” Lens ថ្មីនៅលើកាមេរ៉ាគោល ដែលមានការបង្កើនប្រសិទ្ធិភាពខ្ពស់ដល់ទៅ 81%។ ស្មាតហ្វូន Find X8 Ultra នេះ មានម៉ូឌុលកាមេរ៉ាមូលនៅខាងក្រោយជាមួយនឹង Dual Periscope Telephoto Lens នៅស្ថិតនៅលើផ្នែកខាងលើ និងខាងស្តាំ។
Article image
ស្មាតហ្វូន OPPO Find X8 Ultra នេះ នឹងមានបន្ទះឈីប Snapdragon 8 Elite រ៉េមទំហំ 16GB LPDDR5x RAM និងម៉េមូរីទំហំ 1TBUFS 4.0 storage។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.82-អ៊ីង ប្រភេទ flat កម្រិត 2K LTPO AMOLED display របស់ក្រុមហ៊ុន BOE ហើយវាក៏មានកម្រិតល្បឿនអេក្រង់ដល់ទៅ 120Hz។ ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងមានថាមពលថ្មទំហំដល់ទៅ 6,100mAh ដែលទ្រទ្រង់ទៅលើ 100W wired និង 50W wireless charging។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ IP68/IP69 ការទ្រទ្រង់ទៅលើប្រព័ន្ធ Satellite ប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic និង Shutter Button ថែមទៀតផង៕