
គិតមកដល់ថ្ងៃនេះ ស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Google គឺជិតបង្ហាញខ្លួនហើយ ស្របពេលដែលការបែកធ្លាយចុងក្រោយនេះ ក៏បានទម្លាយនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនបត់បាន Pixel 10 Pro Fold ដូចគ្នា។ នៅប៉ុន្មានថ្ងៃមុនការប្រកាសជាផ្លូវការនៅថ្ងៃទី 20 ខែសីហាខាងមុខនេះ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏មានការបែកធ្លាយនូវការឌីស្សាញ កម្លាំងម៉ាស៊ីន និងភាពធន់ ជាពិសេសទៅលើបច្ចេកវិទ្យា Google AI ដែលមាននៅលើម៉ូដែលថ្មីនេះផងដែរ។
តាមការបញ្ជាក់ចេញពី WinFuture បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Pixel 10 Pro Fold នេះ គឺមានការឌីស្សាញស្ទើរតែដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ ប៉ុន្តែក៏មានការ upgrade ច្រើនគួរអោយកត់សម្គាល់ផងដែរ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ មានទំហំ 6.4 អ៊ីង គាំទ្រដោយទំហំ 1080×2364pixel resolution និងមានល្បឿន 60Hz–120Hz refresh rate ហើយនិងមានពន្លឺ 3,000-nit។ សម្រាប់អេក្រង់គោលរបស់ស្មាតហ្វូនអេក្រង់បត់នេះ មានទំហំ 8-អ៊ីង LTPO OLED ដែលមានកម្រិតភាពច្បាស់ 2076×2156 resolution ។

ស្មាតហ្វូន Pixel 10 Pro Fold នេះ នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុតដែលមាន IP68 ដែលធន់ទៅនឹងការការពារទឹក និងធូលី។ ក្រុមហ៊ុន Google ក៏បំពាក់នូវបន្ទះឈីប Tensor G5 ជាមួយនឹង Titan M2 security module ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 16GB LPDDR5X RAM និងម៉េមូរីទំហំ 1TB UFS 4.0 storage ដូចនេះ កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះពិតជាខ្លាំងក្លាមិនធម្មតានោះទេ។
និយាយពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមើលទៅស្រដៀងគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់បាន Pixel 9 Pro Fold អញ្ចឹងដែរ គឹមានទំហំ 48MP និងគ្រាប់ទីពីរមានទំហំ 10.5MP ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 10.8MP telephoto។ ប៉ុន្តែពេលនេះក៏មានការពង្រឹងទៅលើ 10x optical zoom។ ស្មាតហ្វូនអេក្រង់បត់បាននេះ មានកាមេរ៉ាភ្លោះខាងមុខ Dual 10MP Selfie ។

សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានការបង្កើនដល់ទៅទំហំ 5,015mAh ជាមួយនឹងកម្លាំងសាក 30W wired charging (50% នៅក្នុងពេល 30 នាទី) និងមានកម្លាំងសាក 15W PixelSnap wireless charging, Google Qi2 ផងដែរ។ ក្រៅពីនេះ ស្មាតហ្វូននេះ ក៏មានការដាក់អោយដំណើរការនូវ Android 16 ជាមួយនឹងការអាប់ដេតដល់ទៅ 7 ឆ្នាំ រួមជាមួយនឹង AI Tools ដូចជា Germini Live និង Call Assist។ នៅក្នុងប្រទេសអាល្លឺម៉ង់ ស្មាតហ្វូន Pixel 10 Pro Fold នេះនឹងមានតម្លៃ €1,899 (ប្រហែលជា $2,100) សម្រាប់ទំហំ 256GB។ ស្មាតហ្វូននេះ នឹងមានពណ៌ Moonstone និង Jade ដ៏ស្រស់ស្អាត៕
