ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិទូទៅនៅលើ Huawei Mate X7 ត្រូវបានទម្លាយចេញកាន់តែច្បាស់ហើយ

ដោយ

Koun Jab Luffy

31 តុលា 2025 03:48 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវគេរំពឹងថានឹងបង្ហាញនូវស្មាតហ្វូន Mate 80 series របស់ខ្លួននៅក្នុងប្រទេសចិននាខែវិច្ឆិកាខាងមុខនេះហើយ។យោងតាមពាក្យចចាមអារ៉ាមជាច្រើននាពេលនេះបានបញ្ជាក់ថាក្រុមហ៊ុននេះក៏មានគម្រោងនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X7 នៅក្នុងខែនេះជាមួយគ្នាជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series ផងដែរ។បើតាមអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះក៏បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុននេះដូចគ្នា។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះបានអោយដឹងថាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 ដែលមានកូដឈ្មោះ Delphi នេះគឺគ្រោងនឹងធ្វើការបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។សម្រាប់គំរូរបស់ស្មាតហ្វូនអេក្រង់បត់ថ្មីនេះបានបង្ហាញថាមានអេក្រង់បត់ខាងក្នុងទំហំ 7.95 អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolution ជាមួយនឹងបច្ចេកវិទ្យា Colour-on-Encapsulation (COE) Technology ដែលផ្តល់នូវគុណភាពច្បាស់ហើយនិងមានបច្ចេកវិទ្យា LTPO សម្រាប់ Adaptive refresh rates ដែលបង្កើនទៅលើប្រសិទ្ធិភាពកាន់តែប្រសើរនិងកញ្ចក់ Ultra-Thin Glass (UTG) សម្រាប់ពង្រឹងទៅលើភាពធន់និងភាពរលូនក្នុងការប្រើប្រាស់ថែមទៀតផង។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 នេះនឹងមានការបំពាក់នូវបន្ទះឈីប Kirin 9030។យោងតាមពាក្យចចាមអារ៉ាមជាច្រើននាពេលថ្មីៗនេះបានបញ្ជាក់ថាស្មាតហ្វូន Huawei Mate 80 Pro ក៏នឹងបំពាក់នូវបន្ទះឈីបដូចគ្នានេះដែរ។អ្នកទម្លាយខាងលើនេះបានបន្ថែមថាស្មាតហ្វូនអេក្រង់បត់បាន Mate X7 នេះនឹងមានថាមពលថ្មធំជាងមុនការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ានិងការឌីស្សាញដែលមានរូបរាងស្តើងជាងមុននិងស្រាលជាងមុន។តាមរបាយការណ៍ជាច្រើនមុននេះបានបញ្ជាក់ថាស្មាតហ្វូនថ្មីនេះមានថាមពលថ្មទំហំ 5,500mAh។
Article image
យោងតាមការបែកធ្លាយថ្មីមួយបានបញ្ជាក់ថាស្មាតហ្វូនអេក្រង់បត់បានថ្មីនេះនឹងមាន 5 ពណ៌គឺ Obsidian Black, Phantom Purple, Cosmic Red, Cloud Blue និង Cloud White។សូមជំរាបបថាកាលពីខែកក្កដាកន្លងទៅអ្នកទម្លាយរូបនេះធ្លាប់បានអះអាងថាក្រុមហ៊ុន Huawei កំពុងតែតេស្តទៅលើកាមេរ៉ាសេនស័រចំនួន 2 នៅលើស្មាតហ្វូនអេក្រង់បត់បាន Mate X7 នេះផងដែរ។កាមេរ៉ាថ្មីនេះអាចនឹងមានទំហំ 50MP គាំទ្រដោយសិនស័រ 1/1.56 អ៊ីងនិងមួយទៀតគឺមានសិនស័រ 1/1.3 អ៊ីង។សម្រាប់សិនស័រទាំងពីរនេះគឺនឹងមានការទ្រទ្រង់ទៅលើ variable aperture។ហើយសម្រាប់គ្រាប់មួយអាចជាកាមេរ៉ា 50MP Periscope Telephoto ដែលអាចទ្រទ្រង់ជាមួយការថត macro បានយ៉ាងល្អ៕
លក្ខណៈសម្បត្តិទូទៅនៅលើ Huawei Mate X7 ត្រូវបានទម្លាយចេញកាន់តែច្បាស់ហើយ