ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិទូទៅ Huawei Nova 13 Series ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

10 តុលា 2024 08:49 ព្រឹក

អាន 2 នាទី

Article image
យោងតាមការរាយការណ៌ថ្មីៗនេះ បាននិយាយថា ខែតុលានេះ នៅលើទីផ្សារប្រទេសចិន គឺជាពេលវេលាមួយដែលមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើន។ ស្មាតហ្វូនជំនាន់ថ្មីទាំងនោះ រួមមានដូចជាម៉ូដែល vivo X200 Series, Xiaomi 15 Series, OPPO Find X8 Series និង Honor Magic 7 Series ជាដើម។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា គឺមិនបានបញ្ចេញម៉ូដែលប្រណិតនោះទេ។ យោងតាមអ្នកទម្លាយ “看山的叔叔” បង្ហោះនៅលើ Weibo នៅពេលនេះ បានចែករំលែកនូវព័ត៌មានលម្អិតមួយចំនួនរបស់ស្មាតហ្វូន Huawei Nova 13 និង Nova 13 Pro ផងដែរ។
ស្មាតហ្វូន Huawei Nova 13 ត្រូវបានគេទម្លាយថា នឹងមានជម្រើស 4 ពណ៌រួមមានពណ៌ Starry Black, Green, Feather White និង Feather Purple។ ស្មាតហ្វូននេះ គឺមានការឌីស្សាញខ្នងក្រោយពីកញ្ចក់ ហើយនិងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើផងដែរ។ បើនិយាយអំពីកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងមុខទំហំ 60MP និងកាមេរ៉ាខាងក្រោយទំហំ 50MP+8MP។ ស្មាតហ្វូនថ្មីនេះ មានទំហំ 12GB+256GB និង 12GB+512GB ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 100W fast charging ថែមទៀតផង។
Article image
សម្រាប់ស្មាតហ្វូន Huawei Nova 13 Pro វិញ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 100W Fast Charging និងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ហើយក៏នឹងមានការឌីស្សាញកញ្ចក់នៅខាងក្រោយដូចគ្នា។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានទំហំ 12GB+1TB។ បើនិយាយអំពីកាមេរ៉ានោះ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខភ្លោះ ដែលមួយគ្រាប់ទំហំ 60MP nigជាមួយនឹងកាមេរ៉ាមួយទៀតទំហំ 8MP។ សម្រាប់ផ្នែកកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP (RYYB) + 12MP + 8MP lens ។
Article image
តាមការបែកធ្លាយមួយមុននេះដែលចែកចាយដោយ Fixed Focus Digital បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Nova 13 Series នេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែតុលានេះហើយ។ បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Kirin 9010 SoC ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Huawei Pura 70 series នាពេលកន្លងមកផងដែរ។ បន្ទះឈីបនេះ គឺមាន 12-core architecture (2+6+4) ជាមួយនឹង TaiShan V121 cores សម្រាប់ performance និង Cortex-A510 cores សម្រាប់ efficiency៕
លក្ខណៈសម្បត្តិទូទៅ Huawei Nova 13 Series ត្រូវបានគេទម្លាយចេញហើយ!