
OPPO ត្រូវបានគេជឿជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Find X8 series នៅលើទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូននេះនឹង 3 ម៉ូដែលដូចជំនាន់មុនដែរ គឺមានដូចជា Find X8, Find X8 Pro និង Find X8 Ultra។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Weibo ដោយអ្នកទម្លាយ Digital Chat Station បានធ្វើបង្ហាញពីថាមពលថ្ម រួមជាមួយនិងកម្លាំងសាក ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនទាំងបីនេះហើយ។ ក្នុងនោះក៏មានការបង្ហាញពី លក្ខណៈសម្បត្តិនៃអេក្រង់ OPPO Find X8, X8 Pro និង X8 Ultra ផងដែរ។
បើតាមការទម្លាយខាងលើនេះ គឺបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Find X8 series គឺនឹងមានការប្រើប្រាស់នូវអេក្រង់រាបស្មើរ 1.5K និងអេក្រង់កោង 1.5K ហើយនិងអេក្រង់កោងកម្រិត 2K។ ផ្អែកលើការបញ្ជាក់ខាងលើនេះ មានការជឿជាក់ថា អេក្រង់ខាងលើនេះ គឺជារបស់ស្មាតហ្វូនជំនាន់ថ្មី Find X8, the X8 Pro និង Find X8 Ultra។

អ្នកទម្លាយរូបនេះ បានបន្តថា អេក្រង់ខាងលើនេះ គឺមានការផ្គត់ផ្គង់ដោយ Tianma Microelectronics (TM) និង Beijing Oriental Electronics (BOE)។ សម្រាប់អេក្រង់ 2K 8T LTPO គឺមានការអភិវឌ្ឍដោយក្រុមហ៊ុន BOE នោះ គឺមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់ផ្តល់នូវពិសោធន៌ថ្មី ដល់អ្នកន្រើប្រាស់ ក្និងនោះ មានដូជជាការពង្រឹងទៅលើ ការប៉ះបញ្ជា ការបង្ហាញចេញគុណភាពអេក្រង់ ការពង្រឹងទៅលើកម្រិតពន្លឺអេក្រង់ខ្ពស់ និងបច្ចេកវិទ្យា dimming។ បន្ថែមពីនេះក៏នូវមានការឌីស្សាញគែមអេក្រង់ស្តើងនៅគ្រប់ជ្រុងទាំង 4 ថែមទៀតផង។
សម្រាប់ម៉ូដែល Find X8 Ultra ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅខែមករាឆ្នាំ 2025 ដែលអាចនឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 4 ទៀតផង។ ចំពោះម៉ូដែល Find X8 និង Find X8 Pro គឺនឹងមានការតម្លើងមកជាមួយនូវបន្ទះឈីប Dimensity 9400។ អ្នកទម្លាយដដែលនេះបានបន្តថា Find X8, X8 Pro និង X8 Ultra នឹងមានការបំពាក់នូវថាមពលថ្មទំហំ 5,600mAh, 5,700mAh និង 6,100mAh ឬ 6,200mAh ហើយនិងដំណើរការនៅលើស្បែកមុខកម្មវិធី ColorOS 15 ផ្អែកលើ Android 15។
ស្មាតហ្វូន Find X8 Ultra ត្រូវគេព្យាករណ៌ថា នឹងមានកាមេរ៉ាក្រោយ 4 គ្រាប់ ដោយក្នុងនោះ គឺមាន 2 គ្រាប់ជាឡែន periscope telephoto cameras ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏ត្រូវបានគេទម្លាយថា ក៏អាចនឹងមានការបំពាក់នូវប្រព័ន្ធផ្កាយរណប two-way satellite connectivity ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor ថែមទៀតផង។

DCS បានបន្តថា សម្រាប់ម៉ូដែល Pro អាចនឹងមានការប្រើប្រាស់នូវ Dual periscope telephoto cameras និងហើយនិងមានប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor និងមានថ្មទំហំធំ។ សម្រាប់ Find X8 នឹងមានការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃ optical-type in-screen fingerprint និងកាមេរ៉ា 3 គ្រាប់។
