ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិផ្លូវការនៅលើ Nubia Z60S Pro ត្រូវគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ

ដោយ

Koun Jab Luffy

23 កក្កដា 2024 10:09 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Nubia ត្រូវបានគេទម្លាយថា នឹងមានការបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Nubia Z60S នៅថ្ងៃទី 23 ខែកក្កដានេះ។ នៅមុនការប្រកាសចេញជាផ្លូវការនៅពេលនេះលក្ខណៈសម្បត្តិផ្លូវការនៅលើ Nubia Z60S Pro ត្រូវគេទម្លាយចេញហើយ។ បន្ថែមពីនេះក្រុមហ៊ុននេះក៏បានបញ្ចេញនូវវីដេអូថ្មីបង្ហាញពីស្មាតហ្វូនថ្មីនេះផងដែរ ដោយនៅក្នុងវីដេអូនេះ គឺបានបង្ហាញថា ស្មាតហ្វូននេះមានអេក្រង់រាបស្មើរ និងគែមរាងមូល ហើយនិងមានម៉ូឌុលកាមេរ៉ាមានមូល។
សម្រាប់ការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងឡែន 1 គ្រាប់ថែមទៀត ដែលធ្វើអោយស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីទំហំកាមេរ៉ានិមួយៗនៅឡើយទេ។ ប៉ុន្តែបើមើលទៅលើប្រព័ន្ធកាមេរ៉ានៅលើ Nubia Z50S Pro ម៉ូដែលមុនវិញ គឺមានកាមេរ៉ាគោលទំហំ 50MP, f/1.6, 35mm, 1/1.49″ និងគ្រាប់ទីពីរមានទំហំ 8MP (80mm telephoto) ហើយនិងគ្រាប់ទីបីមានទំហំ 50MP ជា ultrawide (13mm)។
Article image
ជាមួយនិងការបែកធ្លាយថ្មីនេះ មានការបញ្ជាក់បន្ថែមថា ស្មាតហ្វូន Nubia Z60S Pro នឹងមានជម្រើស 3 ពណ៌ ដែលរួមមានដូចជា ខ្មៅ, ខៀវ និងពណ៌ស។ ដូចម៉ូដែលមុននេះដែរ នៅលើស្មាតហ្វូននេះ នឹងមានបំពាក់នូវប៊ូតុង alert slider ហើយនិងមាន flash ស្ថិតនៅក្រៅម៉ូឌុលកាមេរ៉ា។ ជាមួយនិងវីដេអូខាងលើនេះ ក៏មានការបញ្ជាក់ពីបច្ចេកវិទ្យា AI នៅលើប្រព័ន្ធកាមេរ៉ាផងដែរ។
Article image
Nubia Z60S Pro ក៏មានការតម្លើងនូវបច្ចេកវិទ្យា Nebula AI សម្រាប់មុខងារមួយចំនួនផងដែរ។ ស្មាតហ្វូននេះ នឹងមានការតម្លើងនូវប្រព័ន្ធផ្កាយរណប និងមានថ្មទំហំ 5100mAh ហើយអាចនឹងមានបច្ចេកវិទ្យាសាក 80W fast charging។ យោងតាមការបញ្ជាក់កន្លងមកមានការបញ្ជាក់ថា ស្មាតហ្វូននេះមានអេក្រង់រាប 1.5K flat AMOLED គាំទ្រដោយកញ្ចក់ Dragon Rhino glass cover។ ស្មាតហ្វូននេះដំណើរលើបន្ទះឈីប Snapdragon 8 Gen 2។