ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ OPPO Find X8 និង X8 Pro ត្រូវគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

28 ឧសភា 2024 11:39 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីប្រកាសចេញនូវស្មាតហ្វូន OPPO Find X7 Series កាលពីប៉ុន្មានខែមុននេះរួចមក នៅពេលនេះ ពាក្យចចាមអារ៉ាមជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 series បានចាប់ផ្តើមទម្លាយនៅលើអនឡាញថែមទៀតហើយ។ នៅថ្ងៃនេះ យោងតាមអ្នកទម្លាយ Digital Chat Station គឺមានការចែករំលែកនូវព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូនថ្មីនេះនៅលើបណ្តាញសង្គម Weibo ហើយ។
បើតាមតាមការបញ្ជាក់របស់ Digital Chat Station នៅពេលនេះ គឺបាននិយាយថា ស្មាតហ្វូន OPPO Find X8 Ultra នេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ហើយម៉ូដែលថ្មីនេះ ក៏នឹងក្លាយជាស្មាតហ្វូន flagship ថតរូបភាពខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន OPPO។ ឥលូវនេះ បើទោះបីជាការបង្ហោះខាងលើនេះ នៅមិនទាន់បានបញ្ជាក់លម្អិតអំពីព័ត៌មាននៃស្មាតហ្វូន Find X8 ក៏ដោយ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូន OPPO Find X8 និង X8 Pro គឺនឹងមានការឌីស្សាញកញ្ចក់នៅខាងក្រោយ។
Article image
អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូន OPPO Find X8 ថ្មីនេះ គឹមានអេក្រង់រាបស្មើ ហើយស្មាតហ្វូនមួយទៀត គឺមានគែមកោង 2.7D។ ស្មាតហ្វូន OPPO Find X8 និង Pro គឺដំណើរការនៅលើបន្ទះឈីប Dimensity 9400 ខណៈដែលស្មាតហ្វូន ម៉ូដែល Ultra គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4។ បើមើលើទៅការទម្លាយនៅថ្ងៃនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន OPPO Find X8 series អាចនឹងមថាមពលថ្មទំហំ 6000mAh ដែលមានទំហំធំជាងស្មាតហ្វូន Find X7 ដែលមានទំហំត្រឹមតែ 5000mAh ប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់នេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែតុលានេះ។
Article image
សូមជំរាបថា នៅក្នុងខែតុលាខាងមុខនេះ ស្មាតហ្វូន Xiaomi 15 និង Vivo X200 ក៏អាចនឹងបង្ហាញខ្លួននៅផងដែរ។ ក្រុមហ៊ុន Qualcomm ត្រូវគេរំពឹងថា នឹងបង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 4 នៅក្នុងខែតុលា ហើយក្រុមហ៊ុន MediaTek ក៏នឹងមានការប្រកាសចេញនូវបន្ទះឈីប Dimensity 9400 នៅក្នុងពេលដូចគ្នាផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន អាចនឹងមានការប្រកួតប្រជែងគ្នាក្នុងការប្រើប្រាស់នូវបន្ទះឈីប SoCs នេះ នៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ៕
Article image
លក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ OPPO Find X8 និង X8 Pro ត្រូវគេទម្លាយចេញហើយ!