ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិរបស់ថេប្លេត vivo Pad 3 Pro ត្រូវបានគេទម្លាយជាថ្មី!

ដោយ

Koun Jab Luffy

07 មីនា 2024 02:18 រសៀល

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន vivo បាននឹងកំពុងតែធ្វើការនៅលើថេប្លេតជំនាន់ថ្មីVivo Pad 3 series ដែលជាថេប្លេតម៉ូដែលប្រណិតរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិនហើយ។ ប្រភពខាងលើនេះបន្តថា សម្រាប់ម៉ូដែលស្តង់ដារនៃថេប្លេតនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 ខណៈដែលថេប្លេត Pad 3 Pro ត្រូវបានគេរំពឹងថា នឹងក្លាយជាថេប្លេតដំបូងគេនៅលើពិភពលោក ដែលនឹងប្រើប្រាស់នូវបន្ទឈីប Dimensity 9300។
ប្រភពខាងលើនេះបន្តថា ថេប្លេតម៉ូដែល Pro អាចនឹងមានការបង្ហាញវត្តមានជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 series នៅប្រទេសចិននាចុងខែមីនាខាងមុខនេះហើយ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ អ្នកទម្លាយ Digital Chat Station ក៏បានចែកចាយនូវព័ត៌មានមួយចំនួនរបស់ថេប្លេតនេះផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីទំហំថ្មនៅលើថេប្លេតនេះនៅឡើយទេ។ នៅថ្ងៃនេះ បើតាមការបង្ហោះនៅលើ Weibo គឺមានការទម្លាយចេញនូវព័ត៌មានថាមពលថ្មរបស់ថេប្លេត Pad 3 Pro ថ្មីនេះ រួមជាមួយនិងលក្ខណៈសម្បត្តិមួយចំនួនទៀតផងដែរ។
Article image
បើតាមការទម្លាយចេញពី DCS គឺបានបង្ហាញថា ថេប្លេត Vivo Pad 3 Pro នឹងមានថ្មទំហំ 11,500mAh គាំទ្រនូវកម្លាំងសាក 80W fast charging។ ថេប្លេតនេះមានអេក្រង់ទំហំ 12.95-អ៊ីង LCD បង្ហាញចេញបានកម្រិត 3K resolution ទំហំ (3096x2064 pixels) និងមានល្បឿន 144Hz refresh rate។ ថេប្លេតនេះ នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9300 រ៉េមទំហំ 16GB និងអង្គចងចាំទំហំ 512GB។ ថេប្លេតនេះរត់នៅលើស្បែកមុខកម្មវិធី OriginOS សម្រាប់េថេប្លេត Pad និងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14។ បន្ថែមពីនេះ ថេប្លេតនេះ ក៏នឹងអាចប្រើប្រាស់នូវ mobile network សម្រាប់ខលចេញចូល និងផ្ញើរសារបានផងដែរ។
Article image
ថេប្លេត Vivo Pad 3 Pro ទំនងជានឹងមានការបំពាក់នូវកាមេរ៉ាក្រោយទំហំ 13-Megapixel និងកាមេរ៉ាមុខអាចនឹងទំហំ 8-Megapixel។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ ក៏មានការចែករំលែកនូវរូបភាពរបស់ថេប្លេតផងដែរ ប៉ុន្តែមិនមែនរូបភាព Pad 3 Pro នោះទេ គឺរូបភាពរបស់ Vivo Pad Air ដែលបង្ហាញវត្តមានកាលពីឆ្នាំ 2023។