ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 Ultimate ត្រូវបានគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ

ដោយ

Koun Jab Luffy

19 មីនា 2024 08:56 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Magic 6 Ultimate នៅក្នុងប្រទេសចិនឆាប់ៗនេះហើយ។ នៅមុនការប្រកាសជាផ្លូវការចូលមកដល់នេះ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយនៅលើអនឡាញតាមរយៈអ្នកទម្លាយ Digital Chat Station រួចហើយ។
យោងតាមពាក្យចចាមអារ៉ាមខាងលើនេះបានបង្ហាញថា ស្មាតហ្វូន Honor Magic 6 Ultimate ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.8-អ៊ីង 8T LTPO OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2800x1280 pixels។ អេក្រង់ស្មាតហ្វូននេះ មានកម្រិតល្បឿន 120Hz refresh rate និងមានការបំពាក់នូវបច្ចេកវិទ្យា  4320Hz PWM dimming នៅក្នុងការកាត់បន្ថយទៅលើការឈឺភ្នែកថែមទៀតផង។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ទៀតថា អេក្រង់ស្មាតហ្វូននេះ មានកម្រិតពន្លឺ 1600 nits ហើយនិងអាចពង្រីកដល់ទៅ 5000 nits នៅក្នុងមុខងារ HDR។
បើមើលទៅលើកាមេរ៉ាខាងមុខនៅលើស្មាតហ្វូននេះវិញ គឺមានការបំពាក់នូវសិនស័រទំហំ 50MP សម្រាប់ថតរូបភាព Selfie និងមានការគាំទ្រជាមួយនឹង 3D ToF sensor ផងដែរ។ និយាយពីកាមេរ៉ាគោលវិញ គឺមានទំហំ 50MP (OmniVision OV50K) គាំទ្រជាមួយនឹងសិនស័រទំហំ 1/1.3-អ៊ីង ហើយនិង variable aperture (f/1.4-f/2.0)។ សម្រាប់គ្រាប់ទីពីរ មានកាមានទំហំ 50MP និងគ្រាប់ទីបីមានទំហំ 180MP Telephoto អាចហ៊្សូមបាន 2.5X ទៅ 100X zoom។ កាមេរ៉ានេះ ក៏នឹងប្រើប្រាស់នូវសេនស័រ 1200″ dTOF (Direct Time-of-Flight) sensor ថែមទៀតផង។
Article image
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Honor Magic 6 Ultimate នេះ គឺមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3, រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB និង 1TB ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5600mAh ជាមួយនឹងបច្ចេកវិទ្យា80W wired charging និង 66W wireless charging ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ IP68 សម្រាប់ការពារទៅលើទឹក និងធូលីនិងបច្ចេកវិទ្យា two-way satellite ថែមទៀត។ ស្មាតហ្វូននេះ មានពណ៌ខ្មៅ និងពណ៌ស្វាយ ។ វាមានកម្រាស់  8.9mm និងទម្ងន់ស្រាលត្រឹមតែ 227g ៕
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 Ultimate ត្រូវបានគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ