ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

លក្ខណៈសម្បត្តិរបស់ realme GT Neo 5 SE ត្រូវគេជឿជាក់ នឹងប្រកួតប្រជែងជាមួយនឹង OnePlus Ace 2V

ដោយ

Koun Jab Luffy

13 មីនា 2023 03:27 យប់ជ្រៅ

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OnePlus ទើបតែប្រកាសចេញនូវស្មាតហ្វូន OnePlus Ace 2V នៅក្នុងទីផ្សារនៃប្រទេសចិន។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងឈ្មោះហៅថា OnePlus Nord 3 ។ នៅក្នុងទីផ្សាររបស់ចិន 2V នេះនឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន realme GT Neo 5 SE ( ឬ  GT Neo 5 Lite) ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែមេសានៅក្នុងប្រទេសចិន។
ពេលនេះ អ្នកទម្លាយនៅក្នុងប្រទេសចិន បានទម្លាយនូវព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូន  GT Neo 5 SE ។ នៅក្នុងការបែកធ្លាយថ្មីនេះ ស្មាតហ្វូន realme GT Neo 5 SE នេះនឹងមានអេក្រង់ទំហំ  6.74-inch Tianma T7+ OLED ជាមួយនឹងកម្រិតភាពច្បាស់1.5Kç  144Hz refresh rate និង 2160Hz PWM dimming ។ ស្មាតហ្វូននេះនឹងមាន  aluminium alloy middle frame និងកញ្ចក់ការពារ Gorilla Glass ការពារនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះមានបន្ទះឈីប SM7475 Qualcomm chip ដែលហៅថា Snapdragon 7+ Gen 1។ ស្មាតហ្វូន realme GT Neo 5 SE នេះមានរ៉េមទំហំ LPDDR5 RAM និង UFS 3.1 storage ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,500mAh ជាមួយនឹងបច្ចេកវិទ្យា  100W charging ។
Article image
ស្មាតហ្វូន GT Neo 5 SE នេះគឺមានកាមេរ៉ាខាងមុខទំហំ  16-megapixel Samsung S5K3P9 selfie ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ  64-megapixel OmniVision OV64M main OIS និង  8-megapixel OV08A10 ultra-wide lens ។ ស្មាតហ្វូន GT Neo 5 SE នេះមានប្រើប្រាស់នូវមុខងារជាច្រើនទៀតដូចជា  x-axis linear motor, NFC, IR blaster និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។
Article image
ស្មាតហ្វូន  GT Neo 5 SE នេះមានទំហំ 8GB+128GB, 8GB+256GB, 12GB+256GB និង 12GB+512GB នឹងមានតម្លៃ 1,799 Yuan (~$260), 1,999 Yuan (~$289), 2,299 Yuan (~$333) និង 2,599 Yuan (~$376) ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

លក្ខណៈសម្បត្តិរបស់ realme GT Neo 5 SE ត្រូវគេជឿជាក់ នឹងប្រកួតប្រជែងជាមួយនឹង OnePlus Ace 2V