ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិសំខាន់ៗនៅលើ Honor Magic 8 Pro សម្រាប់ទីផ្សារសកលត្រូវបានបង្ហាញហើយ

ដោយ

Koun Jab Luffy

06 តុលា 2025 03:32 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Series នៅលើទីផ្សារប្រទេសចិន នាពាក់កណ្តាលខែតុលានេះហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងមានចំនួន 2 ម៉ូដែល រួមមានដូចជា Magic 8 និង Magic 8 Pro ហើយស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ Snapdragon 8 Elite Gen 5 ទៀតផង។ យោងតាមរបាយការណ៍ជាច្រើនបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានលេខកូដម៉ូដែល BKQ-AN80និង  BKQ-AN90។ សម្រាប់ការប្រកាសជាសកលរបស់ស្មាតហ្វូន Honor Magic 8 series ប្រហែលជាមិនយូរទៀតនោះទេ ខណៈពេលដែលស្មាតហ្វូនមួយម៉ូឌែលបង្ហាញខ្លួននៅលើ Geekbench ។
ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Honor នេះ គឺមានលេខកូដ BKQ-N49 ហើយនិងបង្ហាញខ្លួននៅលើ Database របស់ Geekbench ដោយស្មាតហ្វូនខាងលើនេះ ក៏មានប្រភេទ Global Version ផងដែរ។ នៅក្នុងបញ្ជីនេះបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Pro នេះ មានបន្ទះឈីប Snapdragon 8 Elite Gen 5 រ៉េម 12GB RAM និងប្រព័នប្រព័ន្ធប្រតិបត្តិការ Android 16។ នៅក្នុងការតេស្ត single-core នៅលើ Geekbench បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានពិន្ទុ 3,664 និង multi-core មានពិន្ទុ 7,632។
Article image
តាមរបាយការណ៍ជាច្រើនកន្លងមកបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Pro នឹងមានអេក្រង់ទំហំ 6.7 អ៊ីង Micro-Quad-Curved OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងល្បឿន 120Hz refresh rate ។ ស្មាតហ្វូននេះដំណើរការនូវ  Magic OS 10 នៅលើ Android 16 ។ ស្មាតហ្វូន Magic 8 Pro នេះមានថាមពលថ្មទំហំ 7,200mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 120W wired ហើយនិងកម្លាំង 80W wireless charging។
Article image
ស្មាតហ្វូន Honor Magic 8 Pro នេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP មាន OIS និង 50MP ultra-wide ហើយនិង 200MP Periscope Telephoto គាំទ្រជាមួយនឹងមុខងារ OIS។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 50MP។ ស្មាតហ្វូន Magic 8 Pro នេះ មានទម្ងន់ 222g ហើយនឹងមានពណ៌ខ្មៅ ស និងខៀវ៕
លក្ខណៈសម្បត្តិសំខាន់ៗនៅលើ Honor Magic 8 Pro សម្រាប់ទីផ្សារសកលត្រូវបានបង្ហាញហើយ