ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិ realme GT 7 Pro ត្រូវទម្លាយនៅលើបញ្ជី TENAA មុនការប្រកាសនៅប្រទេសចិន

ដោយ

Koun Jab Luffy

28 តុលា 2024 08:36 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃទី 4 ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន realme នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន realme GT 7 Pro នៅក្នុងប្រទេសចិនហើយ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយនិងទីផ្សារជាច្រើនទៀតនៅលើទីផ្សារសកលនៅក្នុងខែដដែលនេះផងដែរ។ នៅក្នុងរបាយការណ៍ជាច្រើនថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់នេះ គឺមានលេខម៉ូដែល RMX5010 នៅក្នុងប្រទេសចិន និងសម្រាប់ទីផ្សារសកលស្មាតហ្វូននេះមានលេខម៉ូដែល  RMX5011។
នៅក្នុងការអភិវឌ្ឍចុងក្រោយបំផុតបាននិយាយថា ស្មាតហ្វូន realme GT 7 Pro នេះ បានបង្ហាញខ្លួននៅក្នុង database នៅលើវិញ្ញាបនបត្រ TENAA របស់ប្រទេសចិនហើយ ដោយថែមទាំងបានទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ នៅមុនការប្រកាសជាផ្លូវការណ៌ថែមទៀតផង។ នៅក្នុងបញ្ជី TENAA មានការបង្ហាញថា ស្មាតហ្វូន  realme GT 7 Pro នេះមានអេក្រង់ទំហំ 6.78-អ៊ីង ដែលមានការបញ្ជាក់ជាផ្លូវការផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់ Eco² OLED Plus របស់ក្រុមហ៊ុន Samsung ជាមួយនឹងការឌីស្សាញអេក្រង់គែមកោងផងដែរ។
បន្ទះអេក្រង់ថ្មីនេះ មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2780x1264 pixels និងរត់ជាមួយល្បឿនបានចាប់ពី 1Hz-120Hz refresh rate ហើយនិងមានការទ្រទ្រង់ដោយកញ្ចក់ 8T LTPO circuit ដែលមានពន្លឺអេក្រង់ដល់ទៅ  6,000nits ថែមទៀតផង។ បើនិយាយអំពីប្រព័ន្ធសុវត្ថិភាពនោះ នៅលើស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវសិនស័រស្កេនក្រយ៉ៅដៃ ultrasonic in-screen fingerprint sensor របស់ក្រុមហ៊ុន Qualcomm ផងដែរ។
Article image
ស្មាតហ្វូន realme GT 7 Pro នេះ គឺជាស្មាតហ្វូនមួយដែលមានបន្ទះឈីប Snapdragon 8 Elite នៅក្នុងទីផ្សាររបស់ចិន។ នៅក្នុងទីផ្សារប្រទេសនេះ ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB/12GB/16GB/24GB និងម៉េមូរីទំហំ 128GB/256GB/512GB/1 TB។ នៅក្នុងបញ្ជី TENAA នេះ ក៏អាចនឹងមានព័ត៌មានដែលខុសផងដែរ។ សូមជំរាបថា មុននេះ មានរបាយការណ៍ជាច្រើនទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro នេះ នឹងមានថាមពលថ្មទំហំ  6,500mAh ជាមួយនឹង 120W rapid charging ផងដែរ។
Article image
បើនិយាយអំពីកាមេរ៉ានោះ ស្មាតហ្វូន realme GT 7 Pro នេះ មានកាមេរ៉ាខាងមុខទំហំ 16-Megapixel និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50-Megapixel + 8-Megapixel + 50-Megapixel ដែលអមដំណើរដោយដោយកាមេរ៉ា periscope telephoto គាំទ្រជាមួយនឹងហ៊្សូម 3x optical zoom។ ស្មាតហ្វូន realme GT 7 Pro នេះនឹងក្លាយជាស្មាតហ្វូនមុនគេរបស់ក្រុមហ៊ុន realme ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 និងRealme UI 6។ ស្មាតហ្វូននេះនឹងមានបំពាក់នូវ IR blaster, គែមធ្វើពីលោហធាតុ និង  IP68/69 ។ ស្មាតហ្វូននេះនៅក្នុងប្រទេសចិនមានពណ៌ Mars Design (orange), Star Trail Titanium និង  Light Domain White៕
លក្ខណៈសម្បត្តិ realme GT 7 Pro ត្រូវទម្លាយនៅលើបញ្ជី TENAA មុនការប្រកាសនៅប្រទេសចិន