ស្វែងរកពួកយើង:

លឺដំណឹងថា Redmi កំពុងធ្វើការលើស្មាតហ្វូន Turbo 4 ចំនួនពីរម៉ូដែលជាមួយការបំពាក់ឈីបស៊េរីថ្មី

ដោយ

Koun Jab Luffy

24 តុលា 2024 10:00 ព្រឹក

អាន 2 នាទី

Article image
បើយោងតាមការទម្លាយព័ត៌មាននៅលើគណនី Digital Chat Station ក្រុមហ៊ុន Redmi បាននឹងកំពុងធ្វើការលើស្មាតហ្វូន Turbo 4 និង Turbo 4 Pro ដែលស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះនឹងប្រើប្រាស់បន្ទះឈីបស៊េរីថ្មីដែលមិនទាន់ត្រូវបានប្រកាសចេញ។
គណនីដដែលនេះ បានបញ្ជាក់ថា Redmi Turbo 4 និង Turbo 4 Pro នឹងបង្ហាញវត្តមានជាមួយការបំពាក់បន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 8400 និង Qualcomm Snapdragon 8s Gen 4 ហើយស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងបំពាក់អេក្រង់រាបស្មើរ Flat-Display ផងដែរ។
Redmi Turbo 4  និង Turbo 4 Pro ត្រូវបានគេដឹងថា នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មី ដែលអនុញ្ញាត្តិឲ្យថាមពលថ្មកើនទំហំដល់ជាង 6,000mAh។ ម៉ាកយីហោស្មាតហ្វូន Turbo គឺជាការបង្រួបបង្រួមបញ្ចូលគ្នានៃម៉ាក Redmi Note Turbo ដើម្បីប្រែក្លាយស្មាតហ្វូនមួយនេះឲ្យក្លាយជាស្មាតហ្វូនប្រភេទ “Performance Flagship Series” ដែលជាទូរស័ព្ទដែលស្ថិតនៅចន្លោះត្រកូល K Series ដែលជាម៉ូដែលកំពូល និង Note Series ដែលជាម៉ូដែលថ្នាក់កណ្តាលរបស់ Redmi ។
Redmi បានបញ្ចេញស្មាតហ្វូនជំនាន់ Turbo 3 ដែលជាស្មាតហ្វូនដំបូងរបស់ខ្លួនដែលប្រើបន្ទះឈីប Snapdragon 8s Gen 3 ហើយវាច្បាស់ណាស់ដែលជំនាន់ Turbo 4 Series នឹងប្រើបន្ទះឈីបជំនាន់ថ្មី Snapdragon 8s Gen 4។ ស្របពេលជាមួយគ្នានេះស្មាតហ្វូនម៉ូដែល Redmi K70E បានប្រើប្រាស់បន្ទះឈីប MediaTek Dimensity 8300 ដែលនេះមានន័យថាជំនាន់ Redmi K80E អាចនឹងប្តូរឈ្មោះចូលទៅក្នុងគ្រួសារ Turbo ជាមួយនឹងឈ្មោះថ្មី។
Article image
ដោយសារ Redmi K70E និង Redmi Turbo 3 បានបង្ហាញវត្តមាននៅលើទីផ្សារសកលដោយប្រើឈ្មោះថា Poco X6 Pro និង Poco F6 ។ ដូចនេះ សម្រាប់ជំំនាន់ Redmi Turbo 4 Series អាចនឹងចេញលក់នៅលើទីផ្សារដោយប្តូរឈ្មោះទៅជា Poco Series វិញ៕
លឺដំណឹងថា Redmi កំពុងធ្វើការលើស្មាតហ្វូន Turbo 4 ចំនួនពីរម៉ូដែលជាមួយការបំពាក់ឈីបស៊េរីថ្មី