ស្វែងរកពួកយើង:

លឺថា iPad Pro នៅឆ្នាំក្រោយនេះ នឹងមានបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ដូច iPhone 11 ដែរ! ចាំមើលមេចវិញ?

ដោយ

Koun Jab Luffy

30 ធ្នូ 2019 08:52 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple បានបន្ថែមនូវចំនួនកាមេរ៉ានៅលើស្មាតហ្វូនរបស់ខ្លួន។ សម្រាប់ iPhone 11 ដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន  iPhone Xr គឺមានកាមេរ៉ាភ្លោះ ខណៈពេលដែលស្មាតហ្វូន iPhone 11 Pro និង iPhone 11 Pro Max ដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន  iPhone XS និង iPhone XS Max គឺមានការបន្ថែមនូវចំនួនកាមេរ៉ាមួយគ្រាប់។ យ៉ាងណាមិញ នៅឆ្នាំនេះ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ចេញនូវថេប្លេត iPad Pro ថ្មីរបស់ខ្លួននៅឡើយទេ។
យោងតាមការបញ្ជាក់នៅក្នុងរូបភាព Renders ដែលមានការបែកធ្លាយនេះមានការទម្លាយបង្ហាញអំពីម៉ូឌែលជាច្រើនដែលនឹងមានការ upgrades ទៅលើកាមេរ៉ារបស់វាផងដែរ។ ថេប្លេត iPad Pro ថ្មីជាច្រើនម៉ូឌែលត្រូវគេរាយការណ៍ថានឹងប្រកាសបង្ហាញខ្លួននៅក្នុងនិទាឃរដូវឆ្នាំ 2020 ហើយដូចគ្នាទៅនឹងម៉ូឌែលជាច្រើននៅក្នុងឆ្នាំ 2018 នេះ យើងក៏នឹងទទួលបាននូវថេប្លេតទំហំ 11-inch version  និង 12.9-inch version ។ អ្នកទម្លាយដ៏ល្បីល្បាញម្នាក់គឺ Steve Hemmerstoffer (@OnLeaks) ក៏ធ្វើការចែករំលែកនូវរូបភាព Renders របស់ iPad Pro ទាំងពីរម៉ូឌែលនេះផងដែរ។
Article image
សម្រាប់រូបភាព renders របស់ថេប្លេត  2020 iPad Pro នេះនឹងមានជ្រុងរាងមូល និងគែម Bezels ដែលស្តើងជាងមុនថែមទៀត។ សម្រាប់គែមរបស់វាគឺមានភ្ជាប់ជាមួយនឹង connector pins ដែលនៅផ្នែកខាងក្រោមរបស់វា។ លោក  Steve និយាយថា គាត់នៅមិនទាន់ច្បាស់នោះទេអំពីសមាសភាគដែលនឹងប្រើប្រាស់របស់ Apple ទៅលើផ្នែកខាងក្រោយរបស់ថេប្លេតនេះដែលវាអាចជាលោហធាតុពណ៌ខ្មៅ និងកញ្ចក់នៅខាងក្រោយ រូបភាពជាច្រើនទម្លាយថា ថេប្លេត  iPad Pro នេះនឹងមានការ upgrade យ៉ាងខ្លាំងទៅលើកាមេរ៉ាខាងក្រោយរបស់វាដែលមានការបង្ហាញថាម៉ូឌែលទាំងពីរនេះនឹងមានកាមេរ៉ា ៣ គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន iPhone 11 Pro ដែរ។ នេះគឺជាការ upgrade ដ៏ធំចេញពីម៉ូឌែលស៊េរីឆ្នាំ 2018។
សម្រាប់ការ configuration របស់វាប្រហែលជាដូចគ្នាទៅនឹងស្មាតហ្វូន iPhone 11 Pro ដែរគឺថាវានឹងមានកាមេរ៉ាគោលជាមួយនឹងកាមេរ៉ា Telephoto និង Ultrawide ។ ជាមួយនឹង iPad Pro នេះគឺមានកាមេរ៉ាដែលដូចគ្នាទៅនឹងស្មាតហ្វូន iPhones ផងដែរ។ Steve  បាននិយាយថា សម្រាប់ម៉ូឌែលទំហំ  11-inch  នឹងមានវិមាត្រ 248x178.6x5.9 mm ហើយវាមានកម្រាស់ 7.8 mm ។ យ៉ាងណាមិញ សម្រាប់ម៉ូឌែលទំហំ 12-inch គឺនៅមិនទាន់មានការបញ្ជាក់អំពីទំហំវិមាត្ររបស់វានៅឡើយទេ។ iPads ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប A13x។ យើងរំពឹងថាវានឹងបង្ហាញខ្លួនជាមួយនឹង iPad OS ថ្មីផងដែរ។ តើយើងនឹងទទួលបាននូវ 5G version ទេ? ចម្លើយ គឺថា ប្រហែលជាមិនទាន់ទទួលបានទេ!
លឺថា iPad Pro នៅឆ្នាំក្រោយនេះ នឹងមានបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ដូច iPhone 11 ដែរ! ចាំមើលមេចវិញ?