
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេកនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series នៅថ្ងៃទី 22 ខែមករាខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះមាន 3 ម៉ូដែល រួមមានដូចជា Galaxy S25, Galaxy S25+ និង Galaxy S25 Ultra។ បើតាមរបាយកាណ៌ខាងលើនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ក៏នឹងមានម៉ូដែល Galaxy S25 Slim ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានវត្តមាននៅខែឧសភាខាងមុខនេះហើយ។ យោងតាមការវិវត្តន៍ថ្មីៗនេះបានបញ្ជាក់ថា Smartprix ចាប់ដៃជាមួយនិង Steve Hemmerstoffer បញ្ចេញនូវរូបភាពថ្មីផ្អែកលើ CAD renders របស់ S25 Slim ហើយដោយបង្ហាញពីរូបរាងស្អាតមែនទែន។
បើមើលទៅលើការឌីស្សាញរូបរាង Galaxy S25 Slim ថ្មីនេះ គឺស្រដៀងគ្នាជាមួយនិងម៉ូដែល S25 អញ្ចឹង។ អ្វីដែលមានការចាប់អារម្មណ៌នោះ គឺស្មាតហ្វូននេះ ត្រូវបាគេរាយការណ៌ថា នឹងតមានកម្រាស់ត្រឹមតែ 6.4mm ប៉ុណ្ណោះ។ ប្រសិនបើបូករួមទាំងម៉ូឌុលកាមេរ៉ាគឺមានកម្រាស់ 8.3mm ប្រៀបធៀបជាមួយ Galaxy S25 Ultra គឺមានកម្រាស់ស្តើងជាង ដោយសារម៉ូដែល Ultra ដែលមិនបូកទាំងម៉ូឌុលកាមេរ៉ា គឺមានកម្រាស់ 8.2mm ទៅហើយ។ ស្មាតហ្វូន Galaxy S25 Slim មានទំហំ 159x76x6.4mm ទាបជាង និងស្តើងជាង S25 Ultra ដែលមានទំហំ 162.8x77.6x8.2mm។ S25 Slim ត្រូវបានគេនិយាយថា នឹងមានស៊ុមផលិតពីលោហៈ និងមានខ្នងក្រោយជាកញ្ចក់។

សម្រាប់ផ្នែកខាងមុខនៃ Galaxy S25 Slim គឺអាចនឹងមានអេក្រង់ទំហំ 6.7-អ៊ីង ឬ 6.8-អ៊ីង AMOLED display ហើយនិងមានគែម ultra-thin bezels កម្រាស់ស្តើង។ របាយការណ៌កន្លងមក បាននិយាយថា ស្មាតហ្វូននេះមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 200-Megapixel Samsung HP5 និងមានមុខងារទប់លំនឹង OIS និងគ្រាប់ទីពីរមានទំហំ 50-megapixel JN5 ultra-wide sensor ខណៈដែគ្រាប់ទីបីអាចជា Samsung AloP lens tech-enabled ទំហំ 50-Megapixel telephoto camera ហ៊្សូមបាន 3.5x optical zoom។

ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 4,000mAh និងប្រើឈីប Snapdragon 8 Elite រួមជាមួយរ៉េម 12GB អង្គចងចាំទំហំ 512GB ហើយនិងរត់នៅលើ One UI 7 ផ្អែកជាមួយយ Android 15។
