
ថ្មីៗនេះ iQOO ទើបតែចេញមកបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 20 តុលានេះ ដោយក្នុងនោះក្រុមហ៊ុននេះក៏នឹងមានការដាក់បង្ហាញផលិតផលថ្មីៗជាច្រើនទៀតដូចជា iQOO Pad 5e, Watch GT 2 និង TWS 5 នៅក្នូងព្រឹត្តិការណ៌តែមួយនេះផងដែរ។ យោងតាមការបែកធ្លាយមុននេះ បានបង្ហើបថា ក្រមហ៊ុននេះក៏អាចនឹងមានការប្រកាសចេញនូវ iQOO Neo 11 ជាមួយនិង iQOO 15 ដូចគ្នា។
នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏បានចាប់ផ្តើមបញ្ចេញនូវរូបភាពនៃការឌីស្សាញ iQOO Neo 11 នេះជាលើកដំបួង រួមនិងលក្ខណៈសម្បត្តិមួយសំខាន់ចំនួនផងដែរ។ តាមរយៈរូបភាពដែលបង្ហាញចេញនេះ បញ្ជាក់ថា ស្មាតហ្វូន iQOO Neo 11 នេះ នឹងពណ៌ “Facing the Wind”។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ខ្នងក្រោយស្មាតហ្វូននេះ គឺមានការឌីស្សាញពីកញ្ចក់ថ្មី ដែលពេលត្រូវពន្លឺពេញលេញ នោះនៅខ្នងក្រោយនេះ នឹងមានប្តូរពណ៌ដែលមានរំលេចដោយចលនាថែមទៀតផង។
ក្រុមហ៊ុននេះបានបន្ថែមថា ខ្នងក្រោយរបស់ iQOO Neo 11 នេះ គឺមានការឌីស្សាញពីកញ្ចក់ satin AG glass ជាមួយនិងសូត្រដែលមានភាពរស់រវើក ហើយនឹងមានស៊ុមជុំវិញពីឌីស្សាញចេញពីលោហៈ រួមនិងការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68/69 rating ទៀតផង។

iQOO Neo 11 គឺមានការប្រើប្រាស់នូវអេក្រង់ BOE Q10+ OLED បង្ហាញចេញបាន 2K ល្បឿន 144Hz display និងមាន AR anti-reflection ហើយនិងមុខងារ anti-glare protection film ទៀតផង។ ស្មាតហ្វូននេះនឹងបំពាក់ឈីប Snapdragon 8 Elite ថ្មទំហំ 7,500mAh កម្លាំងសាក 100W charging ហើយនិងរត់នៅលើស្បែកកម្មវិធី OriginOS 6 ផ្អែកលើ Android 16។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS ហើយនិងកាមេរ៉ា ultra-wide lens។ iQOO 15 នឹងបង្ហាញចេញនៅឥណ្ឌាខែក្រោយនេះ ខណៈដែល Neo 11 មិនច្បាស់ទេ។
