Galaxy A37 និង Galaxy A57 លេចចេញនូវតម្លៃ និងគំនូសព្រាងថ្មីទៀតហើយ!

ខណៈដែលក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ចេញនូវព័ត៌មានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Galaxy A37 និង Galaxy A57 នោះ នៅថ្ងៃនេះ មានការបែកធ្លាយនូវព័ត៌មានថ្មីៗ រួមនិងតម្លៃ និងជម្រើសពណ៌របស់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ជំនាន់ថ្មីនេះហើយ។ ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនថ្មីនេះ នឹងមានតម្លៃខ្ពស់ជាងម៉ូដែលមុនដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។
ផ្អែកតាមការបែកធ្លាយថ្មីៗនេះ បានបង្ហាញថា Galaxy A57 នឹងមានជម្រើសពណ៌ Charcoal, Icyblue, Lilac និង Navy ហើយបើមើលទៅលើរូបភាពបែកធ្លាយថ្មីនេះ នឹងមានជម្រើសពណ៌ប្រផេះ។ Galaxy A57 នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.6 អ៊ីង AMOLED screen ហើយនិងប្រើប្រាស់បន្ទះឈីប Exynos 1680 SoC កាមេរ៉ា 3 គ្រាប់ ហើយនិងមានថ្មទំហំ 5,000mAh។
ទៅលើ Galaxy A37 វិញ អាចនឹងមានជម្រើសពណ៌ជាច្រើន រួមមានដូចជា Charcoal, Greygreen, Lavender និង White ហើយស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.7 អ៊ីង AMOLED screen មានកាមេរ៉ា 3 គ្រាប់ដូចគ្នា ដំណើរការលើបន្ទះឈីប Exynos 1480 SoC និងមានថ្មទំហំ 5,000mAh។
អ្នកទម្លាយរូបនេះបានបន្ថថា Galaxy A57 បានបង្ហាញខ្លួននៅលើវិបសាយហាងមួយចំនួនរបស់អឺរ៉ុបហើយ ដោយមានតម្លៃ €539 សម្រាប់ទំហំ 8GB/128GB និងតម្លៃ €609 សម្រាប់ទំហំ 8GB/256GB ខណៈដែល Galaxy A37 មានតម្លៃ €439 និង €539 ទៅលើទំហំ 6GB/128GB និង 8GB/256GB។

1 / 4



